យោងតាមការបង្ហោះរបស់អាខោនហ្វេសប៊ុក តារាសម្តែងភេទទី៣អ៊ុក ដារ៉េត បានបង្ហាញអោយឃើញពីកូនក្រុមម្នាក់ជាភេទទី៣បានស្លាប់យ៉ាងកំសត់នៅមន្ទីរពេទ្យដោយគ្មានសាច់ញាតិទៅទាន់ដង្ហើមឡើយ។សពនារីភេទទី៣រូបនោះ មានឈ្មោះ ឡេង វិបុល ហៅកូលាបដែលគេធ្លាប់ឃើញ កញ្ញាអ៊ុក ដារ៉េតហៅចូលរួមកម្មវិធីសិល្ប:នានា។


ដោយឃើញមនុស្សដែលធ្លាប់ស្គាល់ទទួលមរណៈភាពដោយគ្មានលុយធ្វើបុណ្យ អ៊ុក ដារ៉េត បានឡាយវីដេអូរៀបរាប់ទាំងទឹកភ្នែកពីជីវិតតស៊ូដ៏លំបាករបស់កូលាបមុននាងលាចាកលោក ធ្វើអោយបងប្អូនមហាជនក្តុកក្តួលបានផ្ញើបច្ច័យចូលបុណ្យជាហូរហែររហូតបានថវិកាមួយចំនួនដែលអាចធ្វើពិធីបុណ្យ៧ថ្ងៃដល់វិញាណក្ខន្ធកូលាបបានដូចដែលដារ៉េតស្មើសុំ។ក្នុងពិធីបុណ្យ៧ថ្ងៃធ្វើឡើង១ព្រឹកស្ថិតក្នុងវត្តដំបូកខ្ពស់ថ្ងៃអាទិត្រទី១៥ខែមករានេះ គេសង្កេតឃើញមានតារាមួយចំនួនតូច ដូចជា មុត សុវណ្ណារិទ្ធ លោកស្រី អ៊ុក ចន្ធី លោកប្រាក់ បញ្ញាវិសាល ស្រីពៅអាយខេន លោកសីលោកនុត សៀងលី និងតារា៣ ៤ រូបទៀត។ទោះបីបុណ្យ៧ថ្ងៃនេះ មិនមានលក្ខណៈធំដុំដូចគេមែនពិត តែដារ៉េតបានធ្វើដោយរលូននិងជ្រះថ្លាបំផុត មិនតែប៉ុណ្ណោះមាន ចែកទានដល់យាយជីតាជី យាយៗតាៗ រួមមានសំលៀកបំពាក់ សារ៉ុង ក្រម៉ា ព្រមទាំងថវិកាមួយចំនួនផងដែរ។ កាយវិការនេះត្រូវបាន មិត្តសិល្បករមួយចំនួនលើកសរសើរពីទឹកចិត្តដែលលះបង់ចំពោះ ដារ៉េត ដែលរមែង មិនមើលនឹងភ្នែកទាំងខ្លួន ក៏លំបាកដែរ។


ជាចុងក្រោយដារ៉េតបានលើកម្រាមដៃដប់ជូនបុណ្យដល់បងប្អូនសប្បុរសធម៌ដែលបានផ្ញើបច្ច័យតាមដារ៉េត ទោះបីដារ៉េតមិនបានដាក់អាខោនABAផ្ទាល់ខ្លួនក៏ដោយ ព្រោះដារ៉េតចង់អោយសាច់ញាតិនៃសពបានទទួល តែផ្ទុយទៅវិញ បងប្អូនដែលផ្ញើបច្ច័យតាមដារ៉េតចង់អោយដារ៉េតធ្វើបុណ្យដោយផ្ទាល់ទៅ បើគ្មានការជួយឧបត្ថម្ភពីបងប្អូនសប្បុរសធម៌ទាំងអស់ ពិធីបុណ្យនេះក៏មិនកើតឡើងបានដែរ និងបានជូនពរបងប្អូនថែមទៀតផង។សព្វថ្ងៃដារ៉េតមិនទាន់មានជីវភាពធូរធារដូចតារាដទៃនោះទេ ដោយរស់ក្នុងផ្ទះជួល មានបន្ទុកចិញ្ចឹមក្មួយកំព្រានិងកូនៗដែលជាភេទទី៣ខ្វះការពឹងពំនាក់ តែមានទឹកចិត្តបុណ្យ សន្តោសប្រណី ដល់មនុស្សសត្វ ដែលជួបការលំបាក នាងតែងជួយជារឿយៗ នេះមិនមែនជាលើកទី១ដែលចេញមុខធ្វើបុណ្យអោយអ្នកក្សត់នោះទេ ពីមុនក៏ធ្លាប់បានចេញមុខរ៉ៃអង្គាសជួយអ្នកផ្សេងជាហូរហែរដោយដារ៉េត ធ្វើល្អបានល្អ អំពើល្អមិនចេះសាបសូន្យនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here