អតីតបវរកញ្ញា ចក្រវាឡ កម្ពុជា ឆ្នាំ២០២១ ងិន ម៉ារ៉ាឌី បានបង្ហាញនូវសេចក្តីសុខបំផុត ដែលបានជួបគូដណ្តឹងនៅញ៉ូយ៉ក សហរដ្ឋអាមេរិកទីដែលនាងចេញកម្សាន្តហើយ គូដណ្តឹងស្កាត់មកជួបដោយការនឹករលឹក។ មកទល់ពេលនេះ ចំណងស្នេហ៍កាន់តែទទួលបាន នូវសេចក្តីសុខហើយ អ្នកទាំង២ នៅតែរង់ចាំថ្ងៃសំពះផ្ទឹមរួមគ្នា ក្នុងឆ្នាំ២០២៣នេះ។
ងិន ម៉ារ៉ាឌី បាន ត្រៀមខ្លួនរួចរាល់ក្នុងការគ្រងនូវ ឈុតកូនក្រមុំ ខ្មែរ នាពេលប៉ុន្មានខែទៀតនេះ។ ការរៀបការរបស់នាង និងអញ្ជើញ ក្រុមការងារបវរកញ្ញា មិត្តភក្តិ និងសារព័ត៌មានជាច្រើនដើម្បីអមអរនិងជាសក្ខីភាព។ ម៉ារ៉ាឌី និងចងចាំវេទិការ បវរកញ្ញាចក្រវាឡកម្ពុជាពេញមួយជីវិត ព្រោះ នាងបានតស៊ូខ្លាំងណាស់ អំពីវិស័យប្រឡងមួយនេះ។ ហើយក៍ជាវេទិកា មានទាំងភាពឈឹចាប់ក៏ឃើញផងដែរ ចំពោះអ្នកមិនអោយតម្លៃ និងសមត្ថភាពនាង។
នៅលើបណ្តាញសង្គមរបស់នាងបាននបង្ហោះរូបភាព ផ្អែមល្ហែមហើយថ្នាក់ថ្នមជាមួយ គូដណ្តឹងរូបសង្ហាធ្វើអោយ អ្នកដែលបានឃើញ មានការសរសើរពីសំណាងនាង ។ មិនយូរទៀតទេក្រោយរៀបការ ម៉ារ៉ាឌី អាចនិង រើឥវ៉ាន់ហោះទៅសាងជីវិតថ្មីជាមួយស្វាមី នៅអាមេរិកដែលនេះជាគោលដៅនាងមិននឹកស្មានថាគូព្រេងនៅនាយសមុទ្រ។