មុននេះកញ្ញាប៉ូគីមថេង សុតធីតា បានប្រកាសខ្លួនចូលប្រកួតកម្មវិធី Miss Supranational Cambodia 2023 ដើម្បីប្រកួតជ្រើសស្វែងរកបេក្ខភាពជើងខ្លាំង។ មិនទាន់បាត់ការចាប់អារម្មណ៍ផង ពេលនេះ អតីតបវរកញ្ញា Miss Grand Cambodia 2020 លីវ ជីលី ក៏បានប្រកាសដែរថា នាងចូលប្រកួតកម្មវិធីខាងលើដែរ ដើម្បីជែងយកភាពលេចធ្លោ លើឆាកបវរកញ្ញាម្តងទៀត។


គេមិននឹកស្មានថា អតីតបវរកញ្ញា ដ៏លេចធ្លោ សម្បូរបទពិសោធន៍២ រូបនេះ មានវត្តមាន យ៉ាងពេញមុខនោះឡើយក្នុងការហក់មកប្រកួត។ ម្យ៉ាងអ្នកទាំង២ពិតជាឆ្អែត ក្នុងការឡើងដើរ បង្ហាញរាងលើឆាកបាន អស់ជាច្រើនលើក មិនថាឆាកនៅក្នុងស្រុក ឬក្រៅប្រទេស។ នេះជាការបំផុសភាពលេចធ្លោមួយសម្រាប់ កម្មវិធីដែលបានលើកមកនេះ អោយរិតតែមានភាពទាក់ទាញបន្តទៀត។ លីវ ជីលី បវរកញ្ញា ដ៏ស្រស់សោភា បានដាក់ពាក្យប្រកួត បានរំញោច អារម្មណ៍ ហ្វេនៗមិនតិចនោះទេ ហើយប៉ះ ជាមួយ សុតធីតា ទៀតនោះនិងរិតតែធ្វើអោយ វេទិកា កក្រើក ព្រោះថ្វីដៃ និងសមត្ថភាពរបស់ អ្នកទាំង២សុទ្ធតែពូកែមិនចាញ់គ្នា។


គេដឹងថា បន្ទាប់ពីកម្មវិធី ចក្រវាឡ និង Miss Grand គឺការប្រកួត Miss Supranational នេះឯងជាកម្មវិធីធំទាក់ទាញ ប្រជាពលរដ្ឋនានា នៅជុំវិញពិភពលោក ក្នុងការតាមដាន ទស្សនា។ មូលហេតុនេះហើយទើប ធ្វើអោយបេក្ខភាពនីមួយៗ សុទ្ឋតែរើស យ៉ាងផ្ចិតផ្ចង់មិនចាញ់កម្មវិធី២ខាងលើនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here