មានការសោកស្តាយណាស់ ដែលស្រីស្អាត ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ ចក្រវាឡកម្ពុជា ឆ្នាំ២០២២ បែរជាមិនអាចឆ្លងចូលវគ្គថបកំពូលណាមួយ ពីកម្មវិធី ប្រកួត Miss Universe 2022 នៅសហរដ្ឋអាមេរិក។ មើលឃើញពីសមត្ថភាព ដ៍ពូកែរបស់នាង ហ្វេនៗមួយចំនួនបានលើកឡើងថា នាងសមបំផុត ក្នុងការសាកល្បង ចូលទៅកាន់កម្មវិធីប្រកួតMiss world ដោយសារគុណសម្បត្តិបុគ្គលិក លក្ខណៈ របស់នាង ងាកចូលទម្រង់នេះច្រើនជាង។


តាមម៉ានីតា ត្រូវសាយ Miss World ច្រេីន បេីនាង Comeback អាចមានឪកាស។ Miss World បវរកញ្ញាពិភពលោកដែលឈរលំដាប់លេខ១ ដែលមានប្រទេសចូលរួមជាង ១០០ ប្រទេសជុំវិញសកលលោក 🌎 ។
ហង្ស ម៉ានីតា មិនបានជាប់ដល់វគ្គសំខាន់ៗ ក៍អ្នកគាំទ្រ មើលឃើញថា ឆ្នាំនេះបវរកញ្ញាចក្រវាឡ នៅតំបន់អាស៊ាន មានវាសនាមិនល្អ មិនសម្បូរអ្នកជាប់ចូលថប១៦ នោះទេមានតែប្រទេសឡាវមួយគត់ ។ ឯប្រទេសខ្លាំងៗ ដែលគេទទួលស្គាល់មាន ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេសុី ម៉ាឡេ ភូមា ក៍ខ្ទាតចេញ ស្ទើរមិនគួរអោយជឿ។ លើសពីនេះ សូម្បីថាខាងថៃ ដែលជាអ្នកទិញសិទ្ឋិ ប្រកួតកម្មវិធីនេះក៍មិនបានចូលថបដែរ ហើយម្ចាស់កម្មវិធីក៍ទទួលស្គាល់ថា កម្មវិធីពិតជាមានភាពសុក្រិតបំផុត ដែលអ្នកដាក់ពិន្ទុគេរើសបែបផ្ចិតផ្ចង់បំផុតមិនមាន ភាពលម្អៀងឡើយ។


យ៉ាងណា ការជម្រុយអោយ បវរកញ្ញាហង្ស ម៉ានីតា ងាកចូលខ្លួន ដណ្តើមមកុដ កញ្ញាឯកពិភពលោក នៅមិនទាន់ដឹងថា នាងមានចិត្តចង់ប្រកួតជាថ្មីឬយ៉ាងណានោះទេ។ អ្នកចូលចិត្តសមត្ថភាពនាង នៅសង្ឃឹមថាពិតជាធ្វើបានល្អ ព្រោះម៉ានីតា ពិតជាបន្តមានឱកាស សាងភាពលេចធ្លោជូនមហាជន មិនអោយខកចិត្តនោះទេ ហើយម្នាក់ៗនៅតែជឿជាក់ថា ម៉ានីតា ពិតជាអាចជាប់តាមលំដាប់ ថបនីមួយៗ មិនដូចរដូលកាលចក្រវាឡ លើដីអាមេរិកឡើយ។

Go back

Your message has been sent

Warning
Warning
Warning
Warning

Warning.

LEAVE A REPLY

Please enter your comment!
Please enter your name here