លោក ថាវ សុខសិរីបុត្រ ដែលជាអតីត បេក្ខភាពប្រកួត ហ្វ្រេសសុីប៊យ រដូវកាលឆ្នាំ២០២២ ហើយជាប់ផ្នែកថតរូបស្អាតដាច់គ្នា ទាក់ទាញ នៅតែចង់បន្តមហិច្ឆិតា របស់ខ្លួន ក្នុងការដើរនៅលើ វិស័យសិល្បៈ ដែលខ្លួនស្រឡាញ់។ នាពេលនេះ តារាប្រុស មុខកាត់ចិនហុងកុងរូបនេះ បានដាក់គម្រោងថ្មីមួយទៀត គឺការចិញ្ចឹមចិត្តចូលរួម ប្រកួតចម្រៀងដែលលោកស្រម៉ៃ ចង់ក្រសោប តាមរយៈកម្មវិធី The voice Cambodia ។
មូលហេតុដែល លោក សុខសិរីបុត្រចង់ សាកល្បងប្រឡងចម្រៀង កម្រិតពិភពលោកមួយនេះ ត្រូវបាន បានទម្លាយថា កម្រិតសំឡេង អាចស្តាប់បាន ហើយមិត្តភក្តិជុំវិញខ្លួនម្នាក់ៗ យល់ថា របៀបច្រៀង សាកសម ល្បងតេស្ត ដូចគេដូចឯងបាន។ ម្ល៉ោះហើយ ការសាកល្បងដើម្បីចង់ដឹងថា ខ្លួនទៅរួចបែប ណា និងចង់យកទេពកោសល្យមាន មកប្រជែងគេឯងថាយើង ស្ទុះបានប៉ុន្មានវគ្គ។លើសពីនេះជាការ ជម្រុញអោយខ្លួន មានគេស្គាល់ខ្លះៗ ព្រោះមានគម្រោងសំខាន់មួយនៅឯក្រៅប្រទេសហើយ បើបានជាប់វគ្គណាមួយនោះជាឯកសារយោងមួយសម្រាប់ពេលចេញទៅក្រៅប្រទេសជាសំខាន់។
តាមរយៈការ បង្ហាញនេះគេរំពឹងថា លោក ថាវ សុខសិរីបុត្រ ពិតជាសាងបាននូវភាពភ្ញាក់ផ្អើលណាមួយ ក្នុងពេលឱកាសប្រឡងចម្រៀងនោះមកដល់ម្តងទៀត។ លោកពិតជាអាចផ្ចិតផ្ចង់ស្មារតីធ្វើអោយបានល្អ ក្នុងការងារដែលពេញចិត្ត។ពិសេសគេចង់ដឹងថាកម្រិត សំឡេងរបស់លោកពិរោះយ៉ាងណា ទើបហ៊ានប្រកួតចម្រៀងដែលប្រើប្រាស់ ការលើកដាក់លំបាកបែបនេះ។