មាស សុខសោភា ហាកមិនបារម្ភច្រើនសោះ អំពី ការបង្ហាញចម្រៀងល្អៗ លួងចិត្តហ្វេនៗ អ្នកគាំទ្រកាន់តែចាយពេលវែងឆ្ងាយទៅៗ ខុសពីច្រើនឆ្នាំមុន ។ តារាសម្តែងស្រួយនេះ ហាក់ងាកប្រែទៅរកជំនួញ និងកាន់តែបង្ហាញសេចក្តីសុខជាមួយ ស្នេហាយ៉ាងរីករាយ ក្រោយឈប់លាក់បាំង។អ្នកគាំទ្រនៅតែទន្ទឹងបទចម្រៀងល្អៗ ពីទឹកដមសំនៀងរបស់នាង ដោយមិនខកបំណង។
មាស សុខសោភា បានរក្សារភាពស្ងៀតស្ងាត់នៅដើមឆ្នាំ២០២៣ នេះពោលគឺមិនទាន់រៀបចំក្បួនសារជាថ្មីនោះទេក្នុងការវាយលុកទីផ្សារចម្រៀងសម្រាប់ឆ្នាំថ្មី ខណៈអ្វីដែលនាងបានធ្វើឲ្យមហាជនចាប់អារម្មណ៍នាពេលនេះគឺការតុបតែងខ្លួនបែបស៊ិចស៊ីរបស់នាងច្រើនជាងបទចម្រៀង។ការពន្យាពេលដាក់ផែនការណ៍ថ្មីរបស់សុខសោភា នាពេលនេះអាចជាយុទ្ធសាស្រ្ដថ្មីមួយទៀតសម្រាប់នាងក្នុងការរៀបចំជើងព្រួលព្រោះថាកាលពីឆ្នាំ២០២២ សោភា បានស្ទះម្ដងរួចទៅហើយដោយសារតែពេលនោះនៅដើមឆ្នាំ២០២២ នាងបានប្រកាសក្ដែងៗថានឹងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលតាមរយៈការបញ្ចេញអ្វីដែលថ្មីបំផុតពុំធ្លាប់មានក្នុងអាជីពដែលការតាំងចិត្តបែបនេះច្បាស់ណាស់ថាសោភា ចង់បំបែកទីផ្សារចម្រៀងតែម្ដង។
ប៉ុន្ដែអ្វីៗមិនដូចការរំពឹងទុកនោះទេ ព្រោះសុខសោភា អត់ទាន់អាចធ្វើព្យុះភ្លៀងបានឡើយនៅឆ្នាំ២០២២ ពោលគឺអ្វីដែលទាក់ទាញសម្រាប់នាងហើយគ្រប់គ្នាមើលឃើញថាមានការផ្លាស់ប្ដូរសឹងតែទាំងស្រុងនោះគឺមានតែការស្លៀកពាក់ប៉ុណ្ណោះ។ចំពោះមាស សុខសោភា វិញ ទំនងជាគិតថា ចាំឱកាសមកដល់និង បង្ហាញនូវភាពប្លែកក្នុងបទចម្រៀងតែម្តង ដើម្បីអោយមិត្តអ្នកស្តាប់មានការភ្ញាក់ផ្អើល ព្រោះស្ងប់មួយរយៈសិនទុក ឱកាសរកអ្វីដែលថ្មី ចេញមកឡូយទាក់ទាញ។