កញ្ញា ឃឿន ប៉ូលីកា បានក្លាយជាតួឯកសំខាន់ហើយ បន្ទាប់ពីឈ្នះមកុដកាលពីដើមខែមករា មុននេះ។ នាងបានត្រៀមខ្លួនចេញទៅបំពេញការងារ តាមគម្រោងជាច្រើនរបស់អ្នករៀបចំកម្មវិធី ហើយនាងក៏ចង់ជួបហ្វេនៗ នៅតាមប្រទេសនីមួយៗ ទាំងថៃ និងហ្វីលីពីន។
ឃឿន ប៉ូលីកា បានសរសេរថា «នាងខ្ញុំត្រូវទៅហ្វីលីពីននៅខែ4 ជាភ្ញៀវពិសេស ក្នុងកម្មវិធីបវរកញ្ញា Preteen ថ្នាក់ជាតិគេ។ ខ្ញុំកំពុងរៀនភាសាហ្វីលីពីន 3-4ម៉ាត់ ដើម្បីនិយាយទៅកាន់ Filipino Fans! Comment ទាយប្រទេសខ្ញុំត្រូវទៅបន្ទាប់ពីនេះ!»។ នេះជាការរំភើបមួយ សម្រាប់ប្រទេសកម្ពុជាយើង ដែលមានកិត្តិយសក្លាយជាតួឯក ព្រោះកម្មវិធីនេះ បង្កើតឡើងទើបតែប្រកួតបាន២លើកតែប៉ុណ្ណោះ។
ឃឿន ប៉ូលីកា ដែលឈ្នះមកុដMiss Preteen Junior Idol ២០២៣ នៅតែបន្តចង់លើកកិត្តិយសខ្លួន បន្ថែមទៀត ដោយដាក់ការរៀបចំខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតសំខាន់ៗ មាននៅក្នុងកម្ពុជាហើយ ជាកម្មវិធីប្រឡងល្បីៗ ដែលមានអ្នកគាំទ្រពេញចិត្ត និងគាំទ្រតាមដានបំផុតនៅស្រុកខ្មែរ។ ប៉ូលីកា បានផ្តើមការគិតថាតើ ៣កម្មវិធីខាងលើ រួមមាន Miss universe Miss Grand Miss Would ដែលប្រទេសយើងយកមក ប្រឡង ចូលកម្មវិធីណាកន្ត្រាក់ហ្វេនៗ អោយតាមដាន។