ម្ចាស់មកុដ នៃកម្មវិធី Miss Grand ប្រចាំខេត្តភូកេត បានរកឃើញហើយកាលពីពេលថ្មីៗនេះ។ នាងពិតជាមានសម្រស់ស្រស់សោភា ដែលមិនត្រឹមស្អាតតែ១មុខប៉ុណ្ណោះទេ ថែមទាំងមានភាពឆ្លាតវៃជាងគេថែមទៀតផង។ស្រីស្អាតរូបនេះ នឹងបន្តបេសកម្មចូលរួមរកតួឯករាជនីម្ចាសមកុដ ប្រចាំប្រទេសថៃទៀត។
នាឱកាសប្រកួតនាខេត្តភូកេត ប្រទេសថៃនោះ ក៏ឃើញមាន វត្តមានម្ចាស់មកុដ MGI 2022 បានបង្ហាញខ្លួនកិត្តិយសលើឆាកដើម្បី បង្កកម្មវិធីអោយកាន់តែរីករាយ។លើសពីនេះ វត្តមានកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានក្នុងកម្មវិធីរដូវកាលថ្មីនេះផងដែរ។ ពិតណាស់ការប្រកួត កម្មវិធីខាងលើឃើញថាមានការពេញនិយមខ្លាំងណាស់នាប្រទេសថៃ។ បែបនេះហើយប្រទេសថៃ តាមបណ្តាខេត្តនីមួយៗ ក៏កំពុងរៀបចំស្វែងរកម្ចាស់ជ័យលាភី ដើម្បីបានដឹងថា តួឯកពិតប្រាកដបានទៅលើខេត្តក្នុង១ណា រដូវកាល២០២៣។
សម្រាប់កម្ពុជាយើង ក៏បន្តកម្មវិធីស្វែងរកអ្នកវ័យឆ្លាត បន្តទៀតក្នុងកម្មវិធីល្អ។
ហើយឆ្នាំនេះជាឆ្នាំដែលគិតថាល្អជាងឆ្នាំមុនដោយ សារមានម្ចាស់ថ្មីទិញសិទ្ធិបានខាងនាយិកា ក្រុមហ៊ុនKH7។ កម្ពុជាកំពុងអ៊ុតមើលថា ស្រីស្អាតមកដាក់ពាក្យប្រកួតខាងលើនេះ មានចេះដឹងល្អ និងសមត្ថភាពបែបណា ដើម្បីបន្តការទាក់ទាញបន្ថែមទៀត។