មើលឃើញពីសមត្ថភាព ពេលនេះ ប្រាសាទ ដាវីន អតីត ស្រីស្អាត ធ្លាប់ប្រកួតប្រជែង បានសម្រេចចិត្តម្តងទៀត ក្នុងការប្រឡងសម្រស់ហើយ ត្រូវបានជ្រើសរើស តំណាងប្រទេស សម្រាប់ការប្រកួតដ៏សំខាន់នេះ។


តារាសម្ដែង និងជាម៉ូដែលល្បីឈ្មោះ អ្នកនាង ប្រាសាទ ដាវីន បានចាកចេញពីប្រទេសកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ តំណាងឱ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធីស្ត្រីឯកចក្រវាល២០២៣ ឬ Universal Women International 2023 នៅឌូបៃ។
កម្មវិធីដែលអ្នកនាងចេញទៅប្រកួតដណ្ដើមយកមកុដនេះ អ្នកនាងបានលើកឡើងថា ជាកម្មវិធីមិនគិតកំណត់ពីស្ថានភាពនៅលីវ ឬមានគ្រួសារ ឬក៏មានកូនអីនោះទេ។ បានន័យថា ឱ្យតែមាន សម្ថ ភាព និងមានជំនឿចិត្តលើខ្លួនឯង អាចបំពេញគ្រប់លក្ខខណ្ឌនៃវិញ្ញាសាររបស់កម្មវិធី នោះអាចទៅ ប្រកួតបានហើយ។


ប្រាសាទ ដាវីន បានលើកឡើងទៀតថា ការសម្រេចចិត្តចេញទៅប្រកួតនេះ ច្បាស់គឺបង្ហាញពីការវិលត្រឡប់ មក វិញ សារជាថ្មីក្នុងពិភពសិល្បៈ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ពោលគឺតែផ្នែកប្រកួតសម្រស់មួយតែប៉ុណ្ណោះ។ អ្នកនាងរំពឹងថា ហ្វេនដែលធ្លាប់គាំទ្ររូបអ្នកនាងតាំងពីជំនាន់ប្រឡង Freshie Girl & Boy នឹងនៅតែបន្ដគាំទ្រជំហរថ្មីនេះម្ដងទៀត ជាពិសេសកម្លាំងចិត្តបោះឆ្នោតនៅថ្ងៃប្រកួតផងដែរ។


សូមជម្រាប កម្មវិធី Universal Women 2023 មានបណ្ដាបេក្ខនារីមកចូលរួមប្រកួតពី ៥០ ប្រទេស ដែលប្រព្រឹត្តឡើងនាដើមខែកុម្ភៈ ខាងមុខនេះ៕ដូចនេះសូមហ្វេនៗ ជួយតាមដាន និងបន្តមើលសកម្មភាពនានា ពីកម្មវិធីថាតើ មានការទាក់ទាញបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here