កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២៣ សហព័ន្ធកីឡា សូរីនហ្ស៊ិ កាំប៉ូ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២របស់ខ្លួនជាផ្លូវការហើយ ដោយមានកីឡាករកីឡាការិនីចំនួន២៦រូប ទទួលបានមេដាយមាស មេដាយប្រាក់ និង សំរឹត។ កីឡាករកីឡាការិនី ដែលជាម្ចាស់មេដាយជើងឯកនេះ ក៏នឹងក្លាយជាធនធានរបស់កីឡាករជម្រើសជាតិ ដែលត្រៀមប្រកួតស៊ីហ្គេម និង ត្រៀមចេញទៅប្រទេសផងដែរ។

លោក សុវណ្ណ គីរី ដែលជាស្គាល់ថាគឺជាគ្រូបង្វឹក និង ជាអតីតតារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” បានថ្លែងបញ្ជាក់ថា ក្រោយពីលោកលាឈប់ពីការសម្ដែង លោកបានងាកមកពង្រឹងនៅក្នុងវិស័យកីឡាមួយនេះ ដោយផ្ដើមពីការប្រឡូកជាអ្នកហ្វឹកហាត់កីឡា ក៏ក្លាយជាកីឡាករជម្រើសជាតិ ហើយក៏ក្លាយជាគ្រូបង្វឹក ដោយក្នុងសហព័ន្ធសូរីនហ្ស៊ិ កាំប៉ូ លោកក៏ជាអ្នករៀបចំការប្រកួតសម្រាប់ជម្រើសជើងឯងជារៀងរាល់ឆ្នាំផងដែរ។ លោកថារយៈពេលច្រើនឆ្នាំមកនេះ កីឡាដែលមានដើមកំណើតនៅក្នុងប្រទេសជប៉ុនមួយនេះ កំពុងមានការរីកចំរើនយ៉ាងខ្លាំង ហើយកីឡាករនៅក្នុងប្រទេសកម្ពុជា ក៏មានចំណូលចិត្តហ្វឹកហាត់កីឡានេះច្រើនខុសពីមុនផងដែរ ទើបសហព័ន្ធ សូរីនហ្ស៊ិ កាំប៉ូ អាចរកបានធនធានល្អៗ សម្រាប់ការប្រកួតថ្នាក់ជាតិ និង ចេញទៅតំណាងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here