បន្ទាប់ពីបានលើកមកុដ Miss Preteen International មកពីប្រទេសថៃ បវរកញ្ញា ឃឿន ប៉ូលីកា កាន់តែឡើងកូដខ្លាំង ហើយសម្រស់ក៏កាន់តែស្រស់ស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ជាក់ស្ដែងជាមួយនឹងប៉ុន្មានឈុតនេះ គឺស្ទើរតែធ្វើអោយនាងក្លាយជារាជិនីសម្រស់គ្មាន២តែម្ដង ពោលគឺស្អាតស្ទើរគ្មានកន្លែងទាស់។
ប៉ុន្មានឈុតដ៏ល្អឯកនេះ គឺក្នុងឱកាសដែលនាងត្រូវបានគ្រងឈុតថតអោយ ភារ៉ាវ៉ាត់ សំអាងការ ដែលជាសម្អាងការល្បីឈ្មោះប្រចាំខេត្តសៀមរាប ដែលត្រូវគេដឹងថាមានទីតាំង នៅបុរីប្រិមប្រីយ៍ ក្រុងសៀមរាបអង្គរ នោះ។ រូបសម្រស់ប៉ុន្មានប្លង់នេះ ក៏កំពុងធ្វើអោយ ឃឿន ប៉ូលីកា ទទួលបានការសរសើរ និង ទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ ក្រោយពី សម្អាងថា ភារ៉ាវ៉ាត់ សម្អាងការ បង្ហោះជាសាធារណៈផងដែរ។
អ្វីដែលទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺភារ៉ាវ៉ាត់ សម្អាងការ បានរៀបចំសុទ្ធតែឈុតស្អាត និង គ្រឿងស្អាតៗ ដែលធ្វើអោយ បវរកញ្ញារូបនេះ លើកសម្រស់ញាក់សាច់ ក្រោយពេលបានគ្រងឈុត។ នេះក៏ចាត់ទុកថា គឺជាសម្រិតសម្រាំងដ៏ល្អ អោយស័ក្តសម នឹងកេរ្តិ៍ឈ្មោះឈានឡើងរបស់នាងផងដែរ៕