តារាកំប្លែងល្បីឈ្មោះវ៉ាន់ នីឡា ,នាយក្រាន់ និងអ្នកសម្ដែងរួមក្រុមដូចជា ណា ន ណាន ,សី្រមុំ,នាយជ័វ និងនាយ ថ្លែន ជាដើមបានលេចមុខក្នុងកម្មវិធី សម្ពោធ”ចៅលោកតា” របស់ប៉ុស្ដិ៍លេខ៥ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលជាសហការណ៍គ្នា របស់ប៉ុស្ដិ៍លេខ ៥ និង៥ និងផលិតកម្ម9 Colors Production ដែលមានការដឹកនាំផ្ទាល់ពីអ្នកដឹកនាំក្រុម កំប្លែង លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ។


លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃសា្ថនីយ៍ ទូរទស្សន៍ប៉ុស្ដិ៍ លេខ៥ បានឲ្យដឹងថា”ចៅលោកតា” ជាកម្មវិធីផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរិ៍របស់ប៉ុស្ដិ៍លេខ៥ ចាប់ពីថ្ងៃសៅរ៍ទី៤ កុម្ភៈ ឆ្នាំ២០២៣ នេះតទៅវេលាម៉ោង ១២ថ្ងៃត្រង់ ដល់១ ថ្ងៃ។កម្មវិធី នេះ ផលិតឡើងបំពេញតម្រូវការទស្សនិកជន និងជម្រុញឲ្យសិល្បៈកំប្លែងកាន់តែរីក ចម្រើន ទៅ មុខ ធ្វើឲ្យទស្សនិកជនសើចសប្បាយរីករាយ បំបាត់ភាពតាមតឹង។លោកស្រី ថាផលិត ករ ”ចៅ លោក តា”នឹងព្យាយាមរកContents ល្អៗដើម្បីជាចំណីអារម្មណ៍ដល់ទស្សនិកជន។


អតីតតារាកំប្លែងCtn វ៉ាន់ នីឡា ដែលទើបសម្រាលកូនបានជាង៤ខែនោះបានឲ្យដឹង ថា នាងមានអារម្មណ៍ រំភើបចំពោះការងារថ្មីនៅប៉ុស្ដិ៍លេខ៥”ចៅលោកតា”នេះ ហើយនាងនឹងប្រឹង ឲ្យអស់ពី សម្ថភាព ដើម្បីបម្រើអារម្មណ៍ទស្សនិក។នីឡា ក៍បានឲ្យដឹងដែរថាអាជីពកំប្លែងជាអ្វី១ ដែលនាងបាន ស្រ លាញ់បំផុត ហេតុនេះក្រោយមានកូននាងមិនចេះនៅផ្ទះទេ ព្រោះពេលបាន ធ្វើ ការងារ នេះ ឡើង វិញនាងមានអារម្មណ៍ថាសប្បាយចិត្ត។ជាមួយគ្នានេះដែរ នាងថានឹង ខំ ពង្រឹង សម្ថភាព របស់ខ្លួនថែមទៀតទៅតាមអ្នកដឹកនាំសម្ដែងតម្រូវការ ខណៈដែលស្វាមីនាង បានគាំទ្រ និង លើកទឹកចិត្តចំពោះការវិលវិញរបស់នាង ដោយមិនប្រចណ្ឌនិងឈុតឆាកខ្លះ ដែល នាង និងដៃ គូលេងជាឈុតស្នេងហានៅលើឆាកឡើយ។


ដោយឡែកលោកស៊ិន សណ្ដោស ផលិតករ 9 Colors Production បានឲ្យដឹងថាក្រុម ការងាររបស់លោកនឹងធ្វើឲ្យទស្សនិកជនរីករាយ ព្រោះផលិតសាច់រឿងដែលមានគុណភាព បង្កប់ ទៅដោយការអប់រំ ជួយដល់សង្គម។លោកថា”ចៅលោកតា ”នឹងធ្វើឲ្យអាជីពកំប្លែងកាន់ តែផុស ផុលជាមិនខាន។
រីឯក្រាន់ វិញថាការបានចូល”ចៅលោកតា”នៅប៉ុស្ដិ៍លេខ៥ វាជាជំហ៊ានថ្មីមួយ ទៀត សម្រាប់ រូបនាយ ហើយការសម្ដែងភាគច្រើនរបស់នាយអាចនឹងប៉ៈជាដៃគូជាមួយប្អូនស្រីវ៉ាន់ នីឡា ដែលលេងជាប្ដីប្រពន្ធ ឬគូសង្សារជាដើមហើយនាយ ពេញចិត្តធ្វើការជាមួយ ដៃគូម្នាក់ នេះ និងជាមួយក្រុមកំប្លែងទាំង មូល។

នាយក្រាន់អះអាងថាការ ចាប់អាជីពកំប្លែងមិន ពិបាក នោះទេ ព្រោះការលេងឈុតឆាកទាំងអស់គឺមានអ្នកដឹកនាំសរសេរប៉ារ៉ូលឲ្យ ហេតុនេះទាំង រូបនាយ និងមិត្តរួមក្រុមមានតែចាប់ដៃគ្នា ដើម្បីប្រឹងធ្វើការឲ្យបានល្អបំផុតទៅតាម ឈុតឆាក ដែលអ្នកដឹកនាំរបស់9Colors Production និងប៉ុស្ដិ៍លេខ៥ ចង់បាន។
“ផ្ទះលោកតា”ក្រៅពីប្រជុំទៅដោយតារាកំប្លែងល្បីៗនិងមានទេពកោសល្យល្អនោះក៏មានពិធីការិនីស្រីស្អាតដាំ សុភ័ក្រ្តស៊ីនឌី និងលោកពូម៉ា ផងដែរ៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here