រាជនី សម្រស់ MGI 2022 នាង អុីសា បេឡា មកពីប្រទេស ប្រេសុីល បានមកដល់ប្រទេសកម្ពុជា និងបានបង្ហាញវត្តមាន ឡើងឆាកតន្ត្រីជួបហ្វេនៗកម្ពុជា និងជួបក្រុមបវរកញ្ញា Miss Grand Cambodia គ្រប់រដូវកាល។ បេឡា បានបង្ហាញនូវភាពរីករាយ ដោយនាង ពិតជានឹកស្មានមិនដឹងថា អ្នកគាំទ្រកម្ពុជា មានចិត្តគាំទ្រនាង និងកម្មវិធី ហ្រ្គេនលើសលុបហួសស្មាន។
បេឡា បានឆ្លើយសំណួរ ពិធីករ ថានាង ចងទៅទស្សនា ប្រាសាទអង្គរវត្តណាស់ ព្រោះជាទីកន្លែងដ៍ស្រស់ស្អាត ល្បីល្បាញហើយ មានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ បេឡាបន្តថា ប្រជាជន កម្ពុជា ពិតជារួសរាយរាក់ទាក់ហើយ គួរអោយចូលចិត្ត ព្រមទាំងផ្តល់ភាពកក់ក្តៅអោយនាង និងក្រុមការងារ មិនអោយខកចិត្ត។ បេឡានាង បានសន្យាចំពោះ ហ្វេនៗ អ្នកស្រឡាញ់នាងថា ពិតជាដាក់គម្រោងមកលេងប្រាសាទអង្គរវត្តនាខេត្តសៀមរាបអោយបានព្រោះនាងប៉ងនិងចង់ឃើញយូរមកហើយ។
គួរបញ្ជាក់ថា លោក ណាវ៉ាត់ ប្រធានគ្រប់គ្រង MGI ធ្លាប់និយាយអំឡុងនាំបេឡា និង វត្តី ព្រមទាំងបវរកញ្ញាភូមាថា : ខ្ញុំបាននាំនិងលេីកមុខមាត់ជូនបវរកញ្ញាកម្ពុជាហេីយ (Pichy) , វត្តីនាងពិតជាអាចធ្វេីបានគ្រប់យ៉ាង នាងមិនមែនចេះតែដេីរម៉ូត រឺផាត់មុខស្អាតៗនោះទេ នាងចេះទាំងសម្តែង ច្រៀងនិងរាំ នាងមិនចាញ់ តារា K-POP ឡេីយ! ដូច្នេះសូម គ្រប់បណ្តាក្រុមហ៊ុនធំៗទាំងអស់សំលឹងមេីលមកនាង ខ្ញុំមិនចង់ឃេីញតារាអន្តរជាតិនៅលេីផ្ទាំងប៉ាដាធំៗនៅតាមដងផ្លូវទេកម្ពុជាទេ! ព្រោះកម្ពុជាមានតារាអន្តរជាតិដែលមានសមត្ថភាពគ្រប់យ៉ាងហេីយ ដូច្នេះខ្ញុំសង្ឃឹមថា ពេលវត្តីមកខ្មែរនិងមានការងារធ្វេីច្រេីនៗ. សូមជួយគាំទ្រតារារបស់ប្រទេសកម្ពុជារបស់អ្នក។សំដី Boss Nawat មួយម៉ាត់ៗមក ញ៉ាក់សាហាវ សំខាន់គាត់បានខំលេីកមុខមាត់បវរកញ្ញាកម្ពុជាខ្លាំង ។