MC នៅព្រឹកថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៣នេះ Miss Grand International បានអញ្ជើញចុះសួរសុខទុក្ខ ដល់ជនមានពិការភាពភ្នែកនិងកាយសម្បទា ក្រោមអធិបតីភាពលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដារដ្ឋលេខាធិការ ក្រសួងព័ត៌មាននិងជាអនុប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ នៅក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវគណ:ប្រតិភូ Miss Grand International និងបងប្អូនជនមានពិការភាពភ្នែកនិងកាយសម្បទាចំនួន១០០នាក់ ដែលស្ថិតនៅភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។


នេះជាការលើកឡើងរបស់លោក ចាបតូប្រធានសមាគមតន្ត្រីសំនៀងជនពិការ គណៈ:ប្រតិភូ Miss Grand International បានចូលរួមធ្វើសកម្មភាពនាំយកអំណោយសប្បុរសធម៌ជូនដល់ជនមានពិការភាពភ្នែកនិងកាយសម្បទាកម្ពុជា។
កញ្ញា Isabella បានលើកឡើងនិងផ្ដាំផ្ញើថាសូមឱ្យជនមានពិការភាពទាំងអស់ មានកម្លាំងចិត្តកម្លាំងកាយប្រឹងតស៊ូ ជម្នះគ្រប់ឧបសគ្គ កញ្ញាក៏មានជីតាជាជនមានពិការភាពផងដែរ ហើយកញ្ញាបានលើកឡើងបន្ថែមទៀតថាដោយសារតែជីតាជាជនមានពិការភាព បានធ្វើឲ្យកញ្ញារឹងមាំដល់សព្វថ្ងៃនេះ លោកស្រី អុឹមសុគន្ធា មានសេចក្ដីរំភើប ដល់ស្រក់ទឹកភ្នែក នាងថានេះជាលើកទីមួយ ដែល លោកស្រីបានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយជនមានពិការភាព ហើយលោកស្រីនឹងព្យាយាមជួយរកសប្បុរសជនដើម្បីជួយដល់ បងប្អូនជាជនមានពិការភាពភ្នែកនិងកាយសម្បទាជាបន្តបន្ទាប់ទៀត សូមកុំអស់សង្ឃឹម ។

ក្នុងពិធីសំណេះសំណាលនោះផងដែរលោកជំទាវឆៃ ច័ន្ទរិទ្ធីសូលីដារដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា ជនមានពិការភាពនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរសុខទុក្ខការរស់នៅនិងសន្តោសប្រណីដល់ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោបានអភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ ពិសេសជនពិការមានទីជម្រកទទួលបាននូវជំនាញ មុខរបរការងារ ការសិក្សាអប់រំ លោកជំទាវបានអំពាវនាវទៅដល់សប្បុរសជនសូមមេត្តាជួយយកចិត្តទុកដាក់ ឧបត្ថម្ភថវិកា និងសម្ភារៈបន្ថែមទៀតជួយដល់សមាគមតន្ត្រីសំនៀងជនពិការដើម្បីយកថវិកាទៅរៀបចំទូរទស្សន៍ និងវិទ្យុសំឡេងជនមានពិការភាពកម្ពុជាធ្វើយ៉ាងណាផ្គត់ផ្គង់ទូរទស្សន៏ឲ្យបានរយៈពេល០១ឆ្នាំឱ្យចេញជារូបរាងទម្រាំរឹងដៃរឹងជើង។

 


មុននឹងជាទីបញ្ចប់លោកជំទាវបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូ Miss Grand International និងប្រតិភូទាំងអស់ សូមមានសុខភាពល្អកម្លាំងមាំមួនទទួលជោគជ័យគ្រប់ភារកិច្ចដើម្បីបន្តមកជួយបងប្អូនជនមានពិការភាពកម្ពុជាជាបន្តបន្ទាប់តរៀងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here