កាលពីរាត្រីថ្ងៃទី 04 ខែកុម្ភះ ឆ្នាំ2023 មុននេះតារាកំប្លែងកំពុងឡើងកូដ និង មានទីផ្សារក្នុងអាជីពសិល្បៈលោក ធុង ប៉េត្រូ បានប្រារព្ធពិធីខួបកំណើតគម្រប់អាយុ 34ឆ្នាំរបស់ខ្លួនយ៉ាងអធឹកអធមនៅក្នុងរង្គសាលទសវត្សរ៍ថ្មី។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងកម្មវិធីនោះផងដែរគេក៏សង្កេតឃើញវត្តមានតារាសិល្បៈប្រុសស្រីចាស់ក្មេងល្បីៗ ព្រមទាំង ជំទាវឯកឧត្តម អ្នកជំនួញអនឡាញដែលកំពុងមានសន្ទុះទីផ្សារអាជីវកម្ម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំងរួមគ្នារំលេចសម្លៀកបំពាក់ក្នុងទម្រង់បុរាណ។

លោកថា នេះគឺជាកម្មវិធីខួបកំណើតធំលើកទី4របស់ខ្លួនហើយតាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈ លោកក៏អរគុណដល់មិត្តៗសិល្បៈករសិល្បការិនីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងថ្ងៃខួបកំណើតរបស់ខ្លួននៅក្នុងឆ្នាំនេះ បើទោះជាការរៀបចំគឺមិនសូវជាធំដុំណាស់ណាព្រោះដោយសារលោកអញ្ជើញតែអ្នកសិល្បៈជិតដិត និង បងប្អូនមួយចំនួនតូច ដោយមិនចង់រំខានបងប្អូនសិល្បៈយើងច្រើននោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here