កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៣ តារាសម្ដែង សក់កន្ទ្រើង លោក ប៉ាវ វណ្ណៈ បានបើកសម្ពោធឃ្លាំងលក់រថយន្ត និង យានដ្ឋានលាងរថយន្ត និង ជួសជុលរថយន្តទ្រង់ទ្រាយធំ នៅម្ដុំប្ញស្សីកែវ។ នេះជាមុខរបររបស់លោក និង ភរិយា ដែលបានដំណើរផ្ដាច់មុខផ្ទាល់ខ្លួន បន្ទាប់ពីលោកកន្លងមកធ្លាប់តែបើកមុខរបររួមគ្នាជាមួយនឹងអ្នកផ្សេង។

លោក ប៉ាវ វណ្ណៈ បានលើកឡើងថា នៅក្នុងពេលលោកប្រហែលជាមិនសូវសកម្មនឹងការសម្ដែង ឬ ការប្រឡូកសិល្បៈដូចមុនទៀតទេ បន្ទាប់ពីលោកជោគជ័យក្នុងការបើកឃ្លាំងលក់រថយន្តមួយនេះ ដោយក្រៅពីជាឃ្លាំងលក់រថយន្ត ទីនេះក៏នឹងមានទទួលប្ដូរប្រេងម៉ាស៊ីន លាងសម្អាត និង ជួសជុលរថយន្តផងដែរ ដើម្បីអោយអាជីវកម្មមួយនេះ អាចបំពេញសេវាកម្មបានច្រើនផ្នែក និង អាចទាញចំណូលបានខ្លាំង។ អ្វីដែលលោកសប្បាយចិត្ត គឺកម្មវិធីរបស់លោកទទួលបានកិត្តិយសចូលរួមជាគណអធិបតីយដោយ លោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកចាត់ទុកថា បានជួយអោយកម្មវិធីរបស់លោក និង ភរិយា ដំណើរការទៅប្រកបដោយកិត្តិយស។

ក្នុងនោះលោកក៏សប្បាយចិត្តណាស់ដែរ ដែលកម្មវិធីទាំងមូល មានការចូលរួមពីតារាល្បីៗយ៉ាងច្រើនកុះករ ដែលធ្វើអោយឃ្លាំងលក់យ៊រថយន្តរបស់លោកអធឹកអធម។ លោកក៏នឹងពង្រឹងអាជីវកម្មមួយនេះ អោយកាន់តែរលូនផងដែរ ក្រោយបើកដំណើរការ។ លោក វណ្ណៈ បញ្ជាក់ថា សិល្បៈគឺលោកមិនចោលនោះទេ ពោលគឺបើអាចឆ្លៀតបាន គឺនៅតែរំលេច ដោយគ្រាន់តែមិនសូវសកម្ម។

LEAVE A REPLY

Please enter your comment!
Please enter your name here