យើងមានតែអបអរ ថ្មីទៀតនាដើមខែកុម្ភៈនេះ បវរកញ្ញា របស់កម្ពុជា វ័យក្មេង បានលលើកមុខមាត់ជាតិ បានបន្ថែមទៀតហើយ។ ពិភពលោកពិតជាភ្ញាក់ផ្អើលតែម្តង ដោយសារតែ យុវតីខ្មែរសព្វថ្ងៃពិតជាមាន សមត្ថភាព និងវិវត្តន៍ខ្លួន ទៅមុខបានយ៉ាងលឿន ត្រឹមមួយរយៈចុងក្រោយនេះតែប៉ុណ្ណោះ
ប្រទេសផ្សេងៗ អោយតែលឺថាចេញពី Miss Preteen International Cambodia ដឹងថាញ៉ាក់សាច់តែម្តង បញ្ជូនទៅបេក្ខនារី4នាក់ (ក្នុងពីរប្រទេសផ្សេងគ្នា ថៃ និង ម៉ាឡេសុី) ឈ្នះ Winner 3នាក់ និង Second Runner up ម្នាក់ ក្នុងឆ្នាំដំបូង។
ជាធនធានមួយសម្រាប់ Mediaload & Team Dream Agency ។Media Load ថ្វីត្បិតតែក្រុមហ៊ុនគ ទេីបតែបង្កេីតឡេីងក៏ពិតមែន ប៉ុន្ដែបេីនិយាយពីបេក្ខភាពដែលបញ្ចូនទៅវិញ ភាគច្រេីនគឺសុទ្ធតែចេញមកមានគុណភាព និងមានសមត្ថភាព រហូតបានឈ្នះម្កុដនៅលេីឆាកអន្ដរជាតិរហូតដល់ទៅ3 ក្នុងឆ្នាំនេះ។ សញ្ញាល្អនេះហើយ ដែលកំពុងដក់ចិត្តអ្នកស្នេហា វិស័យបវរកញ្ញា នៅកម្ពុជាកំពុងតែតាមដានថា ក្រុមហ៊ុនខាងលើពិតជាមាន ការទាក់ទាញ កាន់តែសម្បូរ អ្នកមកដាក់ពាក្យ ប្រកួតប្រជែង មិនចាញ់ Miss Grand ឬ Miss universe ឡើយ។
បវរកញ្ញាវ័យក្មេងកម្ពុជាទាំងពីរ ឈ្នះមកុដនៅម៉ាឡេសុី ក្នុងកម្មវិធីប្រកួត Kids & Teens Pageant Global 2023 មុននេះរួមមាន យុវតី គង់ ច័ន្ទទ័ណារីយ៉ា Miss Teen Global និង យុវតី ឆដា មុនីនាថ Little Miss Global ។ ក្មេងស្រីទាំង២នេះ បានបង្ហាញភាពឆ្លាតវៃ តាំងពីដើមទី ការចូលមកប្រកួតដំបូងៗ រហូតឆក់ភ្នែក គណៈកម្មាការ តាមឃ្លាំមើលច្បិចទុក កត់ចំណាំគ្រប់វគ្គ និងដៅ អោយក្លាយជាម្ចាស់ជ័យលាភី។
សម្រាប់មកុដ Miss Teen Global 2023 បានលើគង់ ចន្ទ័ណារីយ៉ា កម្ពុជានិងឡាវ 1st runner up ថៃ 2nd runner up ហ្វីលីពីន 3rd runner up ម៉ាឡេសុី 4ths runner up ឥណ្ឌូនេសុី។
ចំពោះ ជ័យលាភី Little Miss Global 2023 បានមកកម្ពុជា យុវតី ឆដា មុន្នីនាថ 1st runner upថៃ 2nd runner upម៉ាឡេសុី 3rd runner up Botswana 4th runner up ឥណ្ឌូនេសុី។