ក្នុងវីដេអូ Live ជុំវិញការវាយប្រហាររបស់ម្ចាស់អាក់ខោនឈ្មោះ Love TK Thy ដែលបានបង្ហោះថា លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា រកស៊ីលក់កាឡៃ ហើយបោកប្រាស់អតិថិជន ពេលនេះ គូស្នេហ៍ភរិយាមួយគូនេះ បានចេញមុខបកស្រាយហើយថា ម្ចាស់អាក់ខោនខាងលើគឺមានចេតនាបង្ខូចឈ្មោះ និង ត្រូវតែសុំទោសពីរនាក់ប្ដីប្រពន្ធលោកជាសាធារណៈ ដោយលោក និង ភរិយា ក៏បានបំភ្លឺមូលហេតុដែលនាំអោយមានការបង្ខូចឈ្មោះ។

លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងថា ម្ចាស់អាក់ខោន Love TK Thy បានទាក់ទងមកទិញគ្រឿងអលង្កាពីហាងរបស់លោកតាមអនឡាញ ហើយដោយសារតែម្ចាស់អាខោននេះ ចង់បានតម្លៃទាប ទើបភរិយារបស់លោក ក៏បញ្ជាក់ទៅវិញថា ប្រសិនបើចង់បានតម្លៃធូរ គឺអាចជ្រើសយកទឹកផ្លាទីនទាបៗ ដូចជាទឹក២ទឹក៣ តែបើយកទឹក៧គឺមិនអាចមានតម្លៃទាបបានទេ។ ក្រោយមកឈ្មោះខាងលើក៏ព្រមធ្វើទឹកទាប ដោយភរិយាលោកបញ្ជាក់ថា គ្រឿងប្រភេទគ្រឿងអងលង្ការរបស់លោកទាំងអស់ គឺត្រូវទិញចូល ដោយខាតឈ្នួល និង កាត់មួយទឹក តែលុះត្រាមែនសំបុត្រទើបទទួលទិញយក។

ក្រោយមកឈ្មោះ Love TK Thy នេះក៏ទិញ៣ខ្សែ ហើយក៏មិនបានអោយលុយភរិយាលោកគ្រប់ចំនួននោះដែរ តែបានអោយភរិយាលោកផ្ញើឥវ៉ាន់ទៅអោយ។ ក្រោយមកឈ្មោះនេះ ក៏យកមកលក់វិញតែអះអាងថាបាត់សំបុត្រ។ លោកថា ធម្មតាគ្រឿងអលង្ការអ៊ីតាលី ឬ អលង្កាបែបនឹង អោយតែបាត់សំបុត្រគឺពិបាកទិញចូលណាស់ ដោយសារទី១ មិនដឹងថាតើជាគ្រឿងអងលង្កាទិញពីភរិយាលោក ឬ ក៏មិនមែន ទី២ មិនចាំតម្លៃឈ្នួល ដែលពិបាកជជែកគ្នា។ យ៉ាងណាមិញលោកនៅតែទទួលទិញពីខ្សែដែលបានទាក់ទងមក ដូច្នោះហើយទើបលោក និង ភរិយាឆ្ងល់ ព្រោះសុខៗស្រាប់តែបង្ហោះវីដេអូថា ភរិយាលោករកស៊ីបកប្រាស់ ដែលលោក និង ភរិយា មិនអាចទទួលយកបាន។ លោកថា ឈ្មោះនេះ បានសុំទោសលោក ក្នុងសារឯកជនរួចហើយ ប៉ុន្តែលោកមិនអាចទទួលយកត្រឹមការសុំទោសបែបនេះនោះទេ គឺដាច់ខាតត្រូវតែធ្វើវីដេអូសុំទោសជាសាធារណៈដូចគ្នាដែលបានវាយប្រហារភរិយាលោកនៅលើបណ្ដាញសង្គម ទើបលោកអស់ចិត្ត។ លោកក៏នឹងមានវិធានការបន្តផងដែរ បើសិនជាឈ្មោះនេះ នៅតែមិនមានការទទួលខុសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here