ឌួង ហ្សូរីដា ត្រូវបានម្ចាស់កម្មវិធី Miss Planet International អោយធ្វើជាពិធីការិនីជាមួយនឹងពិធីការិនីដែលជាជនបរទេសម្នាក់ទៀត។ កម្មវិធីខាងលើបានចប់សព្វគ្រប់ក៏មានវីដេអូខ្លីមួយត្រូវបានគេយកមកធ្វើការបង្ហោះជាមួយនឹងការរិះគន់ចំពោះ ឌួង ហ្សូរីដា ដែលបានសាងកំហុសមួយ។
ដោយសារនាងបាននិយាយកាត់រហូតជាមួយនឹងពិធីការិនីដែលជាជនបរទេសម្នាក់ទៀត ហើយជាពិសេសនោះនាងតែងលើកនិយាយពីការរ៉ៃអង្គាសថវិកាពីសប្បុរសជននានាជាបន្តបន្ទាប់។វីដេអូនោះត្រូវបានគេនាំគ្នាចែកចាយពេញបណ្តាញសង្គម ដោយអមជាមួយនឹងសារ នឹងងរិះគន់ និងសើចចំអកទៅលើសកម្មភាពរបស់តារាស្រីរូបនេះផងដែរ។
សកម្មភាពខាងលើនេះអ្នករៀបចំកម្មវិធី Miss Planet International ក៏បានចេញមុខបញ្ជាក់ពន្យល់ពីភាពពិតជាក់ស្តែង កុំអោយមហាជនមានការយល់ច្រឡំមកលើ ឌួង ហ្សូរីដា ។យ៉ាងណាក្រោយការចេញមុខពន្យល់ការពិតពីក្រុមហ៊ុននោះ ឌួង ហ្សូរីដា ក៏បានចេញមកបញ្ជាក់បន្ថែមថា អរគុណសំរាប់ការបកស្រាយយ៉ាងច្បាស់លាស់របស់ អ្នកដឹកនាំនិងម្ចាស់កម្មវិធី Miss Planet International ចំពោះភាពទទួលខុសត្រូវចំពោះការងាររបស់នាងខ្ញុំហើយក៍សូមអរគុណដល់អ្នករិះគន់ដើម្បីស្ថាបនា និង អរគុណដល់អ្នកកាត់វីដេអូយកទៅ Trollក្នុង TikTok ដើម្បីបានViews បេះដូង និង អ្នកបន្តការសែរក្នុងPage តែស្ករ បន្តការដៀលជេរ ប្រមាថខ្ញុំទាំងឡាយដោយមិនដឹងពីមូលហេតុពិតប្រាកដ ។
នាងថា ខ្ញុំមិនខឹងនឹងអ្នកទេ ព្រោះខ្ញុំដឹងថាគ្រាន់តែចង់ល្បីដោយសារបង្កើតព៌តមានអាស្រូវរបស់តារាខ្មែរ តែសូមផ្តាំថា បើមិនមែនជា ហ្សូរីដា ការជេរប្រមាថ មើលងាយមើលថោករបស់បុគ្គលមួយចំនួនខុសប្រធានបទ ក្លាយជាថ្នាំពុលអាចធ្វើអោយជនរងគ្រោះម្នាក់នោះបញ្ចប់ជីវឹតខ្លួនឯងដោយសារសម្ពាធផ្លូវអារម្មណ៍ ប៉ុន្តែខ្ញុំឆ្លងកាត់វគ្គរងគ្រោះច្រើនដងហើយនឹងគេធ្វើបាបក្នុងឆាកជីវឹតនេះ ធ្វើអោយខ្ញុំរឹតតែរឹងមាំ យកជាបទពិសោធន៍ដើម្បីភាពរុងរឿងទៅថ្ងៃមុន ហើយក៍ស្គាល់មនុស្សកាន់តែច្បាស់ថាយ៉ាងម៉េច ៕