ថ្វីត្បិតការងារសិល្ប:ក្នុងស្រុកកំពុងមានកា រមមាញឹកដើរកើបលុយតាមឆាកតន្ត្រីនានាតែតារា ចម្រៀងលោក ឆន សុវណ្ណារាជ សុខចិត្តទម្លាក់ការ ងារនេះចោលទុកមួយឡែកសិនដើម្បីចេញទៅមើ លថែឪពុកនៅវៀតណាម។


ជាការពិតលោក ឆន សុវណ្ណារាជ បានចំណាយពេ លក្នុងការកើបលុយចេញទៅប្រទេសវៀតណាមដើ ម្បីផ្តល់កំលាំងចិត្តនិងមើលថែលោកឪពុកទីស្រលា ញ់ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅទីនោះ។ប ង្ហោះរូបភាពមួយសន្លឹកចេញពីពីមន្ទីពេទ្យនៃប្រទេ សវៀតណាមកាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ នៅលើទំព័រហ្វេសប៊ុកលោក ឆន សុវណ្ណារាជ បានបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ។
តាមរយ:ទិដ្ឋភាពនោះលោកឆន សុវណ្ណារាជ រៀប រាប់ខ្លឹមសារថាសុំច្បាប់ការងារប៉ុន្មានថ្ងៃសិនមកមើ លថែរផ្តល់កំលាំងចិត្តដល់លោកឪពុក ព្រះរស់រប ស់កូនឆាប់ជាណាលោកឪពុកសូមអោយលោកឪ ពុកសុខភាពល្អអាយុយុឺនយូជាសះស្បើយអស់ជំ ងឺទាំងឡាយ។


លោក ឆន សុវណ្ណារាជ បានឲ្យដឹងបន្ថែមថាកំលាំងចិត្តដ៏ធំបំផុតរបស់លោកអ្នកមានគុណនៅពេលដែលលោកឈឺគឺកូនៗនៅក្បែរនឹងមកមើលថែរ លោកហ្នឹងហើយ មើលថែរលោកអោយបានល្អជាងលោ កមើលថែរចិញ្ចឹមបីបាច់យើងតាំងពីតូចទៀតណា ធ្វើបុណ្យទាន់ខែភ្លឺឆាប់ជាណាព្រះរស់របស់កូន។លោកមិនបានបញ្ជាក់ទេថាលោកឪពុករបស់ខ្លួនមានជំងឺអ្វីទេ តែក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរគ្រប់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here