នៅថ្ងៃទី១៣ កុម្ភៈ នេះ បណ្ដាញបុរសស្រលាញ់បុរស Impulse Phnom Penh បានប្រកាសរៀបចំកម្មវិធីស្រោមអនាម័យអន្តរជាតិ ដើម្បីអបអរទិវារនៃក្ដីស្រលាញ់ ១៤ កុម្ភៈ ដែលពិភពលោកហៅថា Valentine’s day។ តារាប្រុសស្រីជាច្រើន ត្រូវបានគេអះអាងថា នឹងត្រៀមបង្ហាញខ្លួនរួចហើយ ក្នុងការរំលេចនូវការកម្សាន្តសប្បាយៗ អមដោយហ្គេម ស្ដីពីអត្ថប្រយោជន៍ស្រោមអនាម័យ និងការការពារខ្លួនពីជម្ងឺកាមរោគ។

លោក គង់ ប៊ុនថន ប្រធាន Impulse Phnom Penh បានលើកឡើងថា កម្មវិធីដែលនឹងបង្កើតឡើងនេះ គឺដើម្បីផ្ដល់ឱកាសអោយក្រុមបុរសស្រលាញ់បុរស កាន់តែយល់ដឹងពីការប្រើប្រាស់ស្រោមអនាម័យ ជាពិសេសក្នុងថ្ងៃទិវារនៃក្ដីស្រលាញ់។ កម្មវិធីនេះក៏មានសកម្មភាពដើរម៉ូដ ការរាំច្រៀង វេទិកាសំណេះសំណាល ស្វែងយល់ពីការប្រើស្រោមអនាម័យ និង ការអប់រំជាច្រើនទៀត ដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ កម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន House Of D’ming ស្ថិតនៅទល់មុខក្រសួងកសិកម្ម ក្រោមការឧបត្ថម្ភពី Impulse Group និង ដៃគូសហការជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here