កញ្ញា ប៊ី សុធារី ដែល ជាបេក្ខភាព ប្រកួត Miss Charm 2023 តំណាងអោយកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ដណ្តើមយក ប្រជាប្រិយភាព លើវិញ្ញាសា ដែលគេដាក់ជូន។ ពេលនេះ នាងកំពុងមាន វត្តមានប្រកួត នៅក្នុងប្រទេសវៀតណាម ហើយក៍ជួបប៉ះសុទ្ឋតែនារីៗជើងខ្លាំង មកពីប្រទេសផ្សេងៗ ដែលតម្រូវអោយនាងផ្ចិតផ្ចង់ស្មារតីអោយបានល្អក្នុងការ ប្រឡងទោះជាមានបទពិសោធន៍។


កញ្ញាប៊ី សុធារី ត្រូវបានអ្នកគាំទ្រនិយាយថា នាងឆ្លាតដោយសារតែកញ្ញា ផ្លាស់ប្ដូរឈុតសម្រាប់វគ្គCloses Door interview មិនទាន់ កញ្ញាក៏មានគំនិតឆ្នៃប្រឌិតមួយ គឺយកក្រម៉ាខ្មែរមកឆ្នៃធ្វេីជាសំពត់ស្លៀកតែម្ដង ។ មានអីមេីលទៅស្អាតម៉្យាងដែរសំខាន់មេីលទៅប្លែកទៀតផង។ នាង និងបេក្ខភាពជាច្រើនទៀតបាន ឆ្លងកាត់នូវ បណ្តាវិញ្ញាសា ផ្សេងៗបានប៉ុន្មានវគ្គហើយ ដូចជា ឈុតហែលទឹក និងឈុតមួយចំនួន។ ឆាប់ៗនេះ នាងក៍ត្រូវ មកបង្ហាញនូវឈុតតំណាងជាតិ ដោយបានចូលមកសម្រិតសម្រាំង រួចហើយនៅឡើយតែវគ្គ ឡើងឆាកសម្តែងយកភាពទាក់ទាញ។


ប៊ី សុធារី បានឆ្លងកាត់វិស័យ បវរកញ្ញា ច្រើនដងមកហើយ ដោយនាង មិនបាន ដកថយពីវិស័យនេះ គឺទទួលយក ឱកាសថ្មីៗ ដើម្បីបង្ហាញសមត្ថភាព អោយគេមើលឃើញ ស្នាដៃ និងភាពតស៊ូ។ ក្រៅពីតួនាទីបវរកញ្ញា នាងក៍ជា តារាសម្តែងម្នាក់ ក្នុងខ្សែភាពយន្តភាគ «ម្ចាស់កីតម្រាញ» ដែលចាក់ផ្សាយនាទូរទស្សន៍ហង្សមាស ហើយត្រូវអ្នកដឹកនាំរឿងលោក កៅ សីហា សម្តែងជាតួសម្តែងកាចឆ្នាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here