មានការភញាក់ផ្អើលជាថ្មី ពេញបណ្តាញសង្គម ដោយសារម្ចាស់មកុដ កញ្ញាឯកសង្រ្កាន្តឆ្នាំថ្មី២០២៣ ត្រូវបានទម្លាយអោយដឹងថា ជាប្អូនបង្កើត របស់បវរកញ្ញាអុិន លក្ខិណា Miss Supranational Cambodia 2022 ។ ជ័យលាភីនេះ បង្កអោយ មានការចាប់អារម្មណ៍ខ្លាំង ព្រោះ បានទាញអោយ ២នាក់បងប្អូននេះ ក្លាយជាទីចាប់អារម្មណ៍ ហើយធ្វើអោយ គ្រប់គ្នាស្ងើចសរសើរថា ពិតជាមានការតស៊ូលើវិស័យបវរកញ្ញា។


ពិតជាសក្ដិសមណាស់! រកឃើញហើយតួអង្គតំណាងទេវតាឆ្នាំថ្មី គឺបានទៅលើកញ្ញា អ៉ិន ម៉ូលីកា ធីតាតំណាងឲ្យខេត្តសៀមរាប។ ម៉ូលីកា អាយុ23ឆ្នាំ កម្ពស់172cm។ និងក្លាយជាតួអង្គទេវតាឆ្នាំ២០២៣ ជាម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៤ នឹងត្រូវក្លាយជាតួអង្គតំណាងទេវតាឆ្នាំថ្មី ដេីម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ អុិន ម៉ូលីកា បាន តស៊ូយកឈ្នះពី បេក្ខភាពផ្សេងៗ បានល្អពីមួយវគ្គទៅមួយវគ្គ ធ្វើអោយគណៈកម្មាការទាំងឡាយ មានការកោតសរសើរ ហើយបានដៅនាងអោយក្លាយជារាជនីមកុដ ក្នុងឆ្នាំ២០២៣នេះតែម្តង។


បើរំលឹកដល់រូបបងស្រីនាងវិញ បានតស៊ូ ប្រកួតលើផ្នែកបវរកញ្ញានេះច្រើនដង ទោះជាបរាជ័យបែបណា។ លក្ខិណា ធ្លាប់ប្រឡងMiss Grand Cambodia 2021 ជាប់លេខ២ ហើយក្លាយជាម្ចាស់មកុដ Miss Supranational Cambodia តែម្តង។
ចំណាត់ថ្នាក់កញ្ញាឯកសង្រ្កាន្ត ២០២៣មាន៖
•ធីតាឯកសង្ក្រាន្តរដូវកាលទី៤ អ៉ិន ម៉ូលីកា ធីតាសៀមរាប
•រងលំដាប់ទី១ សៀ គីមស័ង ធីតាកំពង់ចាម
•រងលំដាប់ទី២ ចន្ធី ដាឡែន ធីតាត្បូងឃ្ម៉ំ
•រងលំដាប់ទី៣ ភូ ផាត់ទីយ៉ា ធីតាកោះកុង
•រងលំដាប់ទី៤ ម៉ៅ រស្ម៉ី ធីតាកំពង់ឆ្នាំង
•រងលំដាប់ទី៥ ថុន មរកត ធីតាព្រះសីហនុ
•រងលំដាប់ទី៦ លី នីម៉ា ធីតាបាត់ដំបង។

LEAVE A REPLY

Please enter your comment!
Please enter your name here