កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ ក្រុមបណ្ដាញបុរស Impulse Phnom Penh បានរៀបចំទិវារស្រោមអនាម័យពិភពលោក អបអរទិវារនៃក្ដីស្រលាញ់ ១៤ កុម្ភៈ យ៉ាងអធឹកអធម នៅភោជនីយដ្ឋាន House of D’ming របស់តារាសម្ដែង លោក កែវ វាសនា។ ពិធីនេះ ក៏មានវត្តមានតារាសិល្បៈជាច្រើនកុះករ ដោយតារាមួយចំនួន ក៏បានរំលេចនូវការសម្ដែង និង ការច្រៀងរាំ ដើម្បីញាំងកម្មវិធីអោយសប្បាយរីករាយ។
លោក គង់ ប៊ុនថន ប្រធានក្រុម Impulse Phnom Penh បានលើកឡើងថា មូលហេតុដែលកម្មវិធីនេះ សម្រេចចិត្តប្រារព្ធឡើងម្ដងទៀត មុនមួយថ្ងៃនៃទិវារនៃក្ដីស្រលាញ់ គឺដើម្បីពញាក់អារម្មណ៍អោយអ្នកចូលរួម ជាពិសេសក្រុមភេទទី៣ យកចិត្តទុកដាក់ក្នុងការប្រើថ្នាំប្រិប និង ប្រើប្រាស់ស្រោមអនាម័យ ខណៈដែលលោកចាត់ទុកថា ទិវារនៃក្ដីស្រលាញ់ គឺមានយុវវ័យ ពោលគឺក្រុមស្រីស្រស់ និង បុរសលាក់មុខយកថ្ងៃពិសេសនោះ ដើម្បីរួមភេទ។ លោកថា អត្រាអ្នកមានដៃគូរួមភេទ ក្នុងអំឡុងទិវារ១៤ កុម្ភៈ នោះ គឺមានភាគច្រើន ដូច្នេះហើយទើបការផ្សព្វផ្សាយពីស្រោមអនាម័យ និង ការថែទាំសុខភាពក៏ជាការចូលរួមទប់ស្កាត់ដ៏សំខាន់មួយ ដើម្បីបញ្ឈប់ការរីករាលដាលជម្ងឺអេដស៍។ ក្នុងពិធីនេះ ក៏មានការចែកស្រោមអនាម័យ ដោយសេរី ដល់អ្នកចូលរួម និង បានបំផុសអោយអ្នកដែលចូលចិត្តដោះដូរគូ ត្រូវតែក្លាហានដាក់ស្រោមអនាម័យតាមខ្លួនជាប្រចាំដើម្បីសុវត្ថិភាព នៅពេលជួបឱកាសជាមួយដៃគូ។