លោក ថម មី នាពេលនេះបានធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះអ្នកនាង សួស វីហ្សា បានបង្ហោះសារដ៏គួអោយភ្ញាក់ផ្អើលនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួន។
សារដែលតារាចម្រៀងរូបនេះបង្ហោះនោះនាងបានសសេរថា អស់និស្ស័យនឹងគ្នាហើយ ដើរផ្លូវរៀងខ្លួនចុះ ដែលសារខាងលើនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលអ្នកខ្លះដាក់ការសង្ស័យថា ចំណងស្នេហ៍របស់នាងទំនងជាដល់ផ្លូវបំបែក។


លោក ថម មី បានចេញមកបញ្ជាក់ច្បាស់ៗពាក់ព័ន្ធចំណងស្នេហ៍ជាប្តីប្រពន្ធជាមួយតារាចម្រៀងនាង សួស វីហ្សា ក្រោយលោកព្រមានចំណាត់ការលើផ្លូវច្បាប់ទៅកាន់សារព័ត៌មានក្នុងស្រុករឿងព័ត៌មានបែកបាក់។
លោក ថម មី បានអះអាងថា ចំណងស្នេហ៍ជាប្តីប្រពន្ធរបស់លោក និងភរិយា សួស វីហ្សា គឺនៅតែមានភាពរឹងមាំ ពោលមិនមានការបែកបាក់ដូចការចុះផ្សាយពីបណ្តាញសារព័ត៌មាន និងការយល់ឃើញដោយភាន់ច្រឡំពីមហាជនមួយចំនួននោះឡើយ។
យ៉ាងណាក្រោយពីមានការចុះផ្សាយព័ត៌មានខាងលើនេះលោក ថម មី បានសម្តែងការមិនពេញចិត្តឡើយ ដោយនៅក្នុងនោះលោកក៏បានព្រមានប្តឹងចំពោះបណ្តាញសារព័ត៌មានទាំងនោះផងដែរ ប្រសិនបើមិនចេញមុខសុំទោស ត្បិតការចុះផ្សាយនោះខុសពីការពិតទាំងស្រុង។

យ៉ាងណាក្រោយមានការសុំទោសរបស់បណ្តាញសារព័ត៌មានតាមការស្នើសុំនោះលោក ថម មី ក៏បានបញ្ចេញសារបង្ហោះតាមបណ្តាញសង្គមថា អរគុណចំពោះការស៉ំទោស ប្តីប្រពន្ធខ្ញ៉ំតស៊ូជាមួយគ្នាណាស់ ស្រលាញ់គ្នាណាស់ រាល់ថ្ងៃទោះបីបើខឹងឬឈ្លោះគ្នាក៍យើងមិនដែលមកហែកខ្លួនឯងតាមបណ្តាញសង្គមចឹងដែរ ។លោកបញ្ជាក់ថា ២នាក់ខ្ញ៉ំ មិនងាយបែកបាក់គ្នាទេ លុះត្រាតែអស់ជីវិតរៀងខ្លួន . ទោះថ្ងៃក្រោយយើងទាំងប្រែជាអ្វីក៍នៅតែស្រលាញ់គ្នាស្មោះត្រង់នឹងគ្នាលុះសូន្យសង្ខារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here