ចាប់ពីពេញរូបពេញរាង កូនស្រីតារាកំប្លែងអ៊ីត គឺណានណាន កាន់តែស្រស់ស្អាតខ្លាំង ដោយតារាស្រីវ័យក្មេងរូបនេះ មើលទៅផូរផង់ និង មានត្រេមុខទាក់ទាញពីធម្មជាតិ គួរអោយទាក់ទាញនោះផង។ ជាក់ស្ដែងក្នុងឈុតសម្អាងការ ដែលសម្អាងដោយ ស្រីនីន សម្អាងការនេះ គឺថា ណានណាន ស្អាតប្លែក ស្ទើរែមើលមិនចង់ស្គាល់នោះផង។

ជាមួយនឹងវត្តមានតួប្រុសប្លែកមុខនៅក្នុងឈុតសម្អាងការនេះ ត្រូវបានអ្នកនាងទម្លាយថា គឺជាប្អូនប្រុសរបស់ម្ចាស់សម្អាងប៉ុណ្ណោះ គឺមិនមែនជាដៃគូដៃកង់ថ្មីណាមួយរបស់ណានណាននោះទេ។ យ៉ាងណាមិញមើលទៅតារាទាំងពីរស្អាតសង្ហារសមគ្នា ខណៈដែលអ្នកនាង អ៊ីតប្រាប់ថាកូនស្រីរបស់នាង កាន់តែឡើងការងារច្រើនជាងមុន ជាពិសេសគឺការងារថត បន្ថែមពីលើអាជីពចម្រៀង ដែលធ្លាប់ប្រឡូក។

LEAVE A REPLY

Please enter your comment!
Please enter your name here