កាលពីថ្ងៃទី១៤ កុម្ភៈ លោកស្រី ហង្ស សុវណ្ណារី ហៅលោកតាដំបងដែក និង ប្អូនស្រីភ្លោះ បានរៀបចំពិធីខួបកំណើតយ៉ាងកក្រើក នៅលើគម្រោងផ្សាររាត្រី ជិតផ្សារជីបម៉ុង ផ្លូវម៉ុងរិទ្ធី ដោយមានអ្នកចូលរួមរហូតដល់រាប់រយនាក់ ហើយអ្វីដែលសំខាន់ គឺមិនតម្រុយអោយចងដៃ ដែលធ្វើអោយកម្មវិធីទាំងមូល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកតាដំបងដែក បានលើកឡើងថា ពិធីខួបកំណើតដែលបានធ្វើបានឡើងនេះ មិនមែនចេះតែធ្វើអោយចំថ្ងៃនៃក្ដីស្រលាញ់នោះទេ ពោលគឺខួបកំណើតពិតរបស់លោកតា និង ប្អូនស្រី ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ នេះតែម្ដង ហើយដោយសារតែកាលពីឆ្លងឆ្នាំកន្លងទៅ លោកតា មិនបានរៀបចំកម្មវិធីជប់លៀងធំដុំ អោយបងប្អូនអ្នករាប់អានបានជុំគ្នា ទើបលោកយកឱកាសនេះ រៀបចំជាអាហារសាមគ្គី ដោយមិនយកកម្រៃតែម្ដង។ ម្យ៉ាងនៅអំឡុងមុនថ្ងៃ២០ កុម្ភៈ នេះ លោកតាត្រូវមានភារកិច្ចចេញទៅសហរដ្ឋអាមេរិក ដើម្បីទៅទទួលគម្រោងវិនិយោគធំមួយ ពីដៃគូនៅទីនោះផង ទើបលោកចាត់ទុកថា ពិធីខួបកំណើតនេះជា ការជួបជុំដើម្បីជប់លៀង និង ដើម្បីបង្កើតជាការជួបជុំញាំអាហារសាមគ្គី ដើម្បីចែករំលែកនូវក្ដីស្រលាញ់អោយគ្នាទៅវិញទៅមក ក្នុងទិវារនៃក្ដីស្រលាញ់តែម្ដង។

លោកតាក៏សប្បាយចិត្តផងដែរ ដែលមានភ្ញៀវចូលរួមកុះករ ហើយក៏ជួយអោយគម្រោងបើកផ្សាររាត្រីដែលលោកតាបានកំណត់ មានអ្នកទៅឃើញពីទីតាំងនោះដោយផ្ទាល់ច្រើន ដែលធ្វើអោយលោកតាយល់ថា នេះក៏ជាឱកាសជួយអោយគេបានស្គាល់ពីគម្រោងបើកផ្សាររាត្រី លោកតាដំបងដែកនេះផង។ ផ្សារនេះជាគម្រោងនឹងដំណើរការនៅមុនចូលឆ្នាំខ្មែរ ខណៈដែលការសាងសង់កំពុងត្រូវបានពន្លឿន។

LEAVE A REPLY

Please enter your comment!
Please enter your name here