នៅទីបំផុតភាពយន្តរឿង “ជាតិក្រោយ” ដែលផ្ទុះការគាំទ្រនៅមហោស្រពភាពយន្តទីក្រុង Venice បានប្រកាសបើកសម្ពោធ ដើម្បីដាក់លក់សំបុត្រជាផ្លូវការហើយ កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ដោយមានតួសម្ដែង ផលិតករបរទេស តារាសិល្បៈ និង អ្នកសារព័ត៌មានជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ ចូលរួម។

ភាពយន្តនេះ នឹងដំណើរការលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី១៧ កុម្ភៈ តទៅ ដោយភាពយន្តនេះ កំពុងក្លាយជាភាពយន្តបែបវិទ្យាសាស្ត្រដំបូងគេ ដែលត្រូវបានថតដោយផលិតករបរទេស នៅលើទឹកដីកម្ពុជា។

ភាពយន្តនេះ និយាយពីវិទ្យាសាស្ត្រមួយ ដែលជួយអោយមនុស្សអាចចងចាំនូវអ្វីដែលបានកើតឡើង និង នូវអ្វីដែលបានកើតឡើងកាលពីជាតិមុន ដោយសាច់រឿងទាំងមូល គឺបានកំណត់យកតួអង្គក្មេងប្រុសម្នាក់ដែលមានការចងចាំរឿងកំណប់កាលពីជាតិមុន ហើយដោយសារតែវិទ្យាសាស្ត្រដែលអាចអោយគេចងចាំបន្តិចម្ដងៗ ទើបធ្វើអោយកាន់តែមានការចងចាំ ហើយភាពយន្តនេះ ក៏ឆ្លុះបញ្ចាំងពីជីវិតសហគមន៍នៅតាមបណ្ដោយផ្លូវរថភ្លើង ដែលត្រូវគេបណ្ដេញចេញ និង បង្ហាញពីគោរពព្រះពុទ្ធសាសនានៅកម្ពុជា ដែលកាន់តែបង្ហាញពីអត្តសញ្ញាណជាតិ ទៅកាន់ក្រសែភ្នែកអន្តរជាតិ។

ភាពយន្តនេះក៏បង្ហាញពីរសជាតិថ្មីនៃភាពយន្តខ្មែរ ដែលភ្ជាប់ពីការស្រម៉ៃមួយរបស់វិទ្យាសាស្ត្រ ដែលនឹងមានឧបករណ៍មួយជំនួយខួរក្បាល និង ប្រព័ន្ធប្រាសាទ ដែលធ្វើអោយមនុស្សកាន់តែមើលឃើញពីអនាគត។

LEAVE A REPLY

Please enter your comment!
Please enter your name here