តារាចម្រៀង ៤រូបពោរពេញដោយ បទពិសោធន៍ ចម្រៀង អស់ជាច្រើនឆ្នាំ បានត្រូវ រួមដៃគ្នាសហការ ក្នុងការចូលរួមធ្វើជា Coach The vote Cambodia រដូវកាលទី៣ ដើម្បីជ្រើសរើស គ្រាប់ពូជសិល្បៈថ្មី បន្តវេន។ អ្នកទាំង៤រូប ធ្វើអោយគេឯងភ្ញាក់ផ្អើល ដោយសារតែ គេនឹកស្មានថា កម្មវិធីដាក់ តារាកំពុងលេចធ្លោ ជើងថ្មី ។ ប៉ុន្តែចុងក្រោយជាតារាជើងចាស់ក្នុងសិល្បៈ ដែលឆ្អិនក្នុងការកំណត់ទឹកដមសំឡេង។


តារាចម្រៀងកំពូលទាំង៤ មាន ឆន សុវណ្ណរាជ ណុប ប៉ាយ៉ារិទ្ឋ ឱក សុគន្ឋកញ្ញា និង ពេជ្រ សោភា។ តារាទាំង៤ នេះ ពេញប្រៀបដោយបទពិសោធន៍ ព្រោះ៣រដូវកាលគឺឈោងបានតំណែងនេះ ស្មើៗគ្នា។ ភាពច្បាស់លាស់របស់ពួកគេធ្វើអោយ អ្នករៀបចំកម្មវិធីជឿទុកចិត្តហើយ នៅតែមិនអាចមើលរំលងបាន អំពីទេពកោសល្យរបស់ពួកគេ។

ដូចនេះហើយទើប ធ្វើអោយការប្រព្រឹត្តិទៅ នៃរដូវកាលទី៣នេះ ចាំបាច់ជ្រើសរើសអ្នកទាំង៤ ព្រោះអាចមានទម្រង់ពិសេសណាមួយកើតឡើងពេលផ្តើមប្រឡងឡើង។
យ៉ាងណាមិញ វាក៍ជាឱកាសល្អមួយ សម្រាប់គ្រប់បេក្ខភាពទាំងអស់ ដែលទន្ទឹងរង់ចាំនោះបានមកដល់ ដើម្បីទិញពាក្យប្រកួត កែប្រែវាសនាឆ្ពោះសម្រេចក្តីស្រមៃដែលចង់ក្លាយជាតារាល្បីឈ្មោះមានប្រជាជនទូទាំងប្រទេស ទទួលស្គាល់។ ឯខូចទាំង៤នៅបន្តវែកផ្លូវ និងរកតិចនិចជួយពន្យល់បន្ថែមទៀតចំពោះការប្រើប្រាស់សំឡេង។

LEAVE A REPLY

Please enter your comment!
Please enter your name here