ម្ចាស់មកុដ ចក្រវាឡពិភពលោក R’bonney Gabriel មកពីUSA និង ស្រីស្អាតមកពី ប្រទេស Dominican Republic’s Andreína Martínez ព្រមជាមួយ ប្រទេស Curacao’s Gabriëla Dos Santos បានត្រូវម្ចាស់សិទ្ឋិកម្មវិធីអញ្ជើញចេញទៅ ទស្សនកិច្ចនៅ ប្រទេសថៃ ជួបអ្នកគាំទ្រ និងចេញដំណើរការកម្មវិធីជាច្រើន បានរៀបចំទុក រួចរាល់ផងដែរ។
ស្រីស្អាតទាំង៣ ប្រទេសដែលជានារីកំពូលសម្រស់លើលោក បានសម្តែងការគួរសមជាមួយ នាយករដ្ឋម្ត្រីថៃ ប្រាយុទ្ឋ ច័ន្ទអូចារ ។ ការបង្ហាញវត្តមាននេះ បង្កការភ្ញាក់ផ្អើល និងជាការ ចែករំលែកបទពិសោធន៍មួយចំនួនទៀត ។ បវរកញ្ញា ដ៍ផូរផង់នេះ ក៍បន្តទៅទស្សនា ទីកន្លែងសំខាន់ៗច្រើនទីតាំងទៀតដើម្បី ស្វែងយល់ពីភាពរីកចម្រើន នៅក្នុងប្រទេសថៃ។
បវកញ្ញាចក្រវាល2022 USA ដែលឈ្នះមកុដត្រូវបាន ទម្លាយអោយដឹងថា នាងជាកូនកាត់ Philippines x USA ។នាងជាអ្នក Designer ដ៏តស៊ូម្នាក់ដោយច្នៃសម្លៀកបំពាក់ដោយដៃផ្ទាល់ ហៅថា Handmade ។នាងអាចនិយាយបាន 6ភាសារ ភាសារជាតិ Philippines-English Vietnam, Indonesia, Spain , France នាងជាសាស្រ្តាចារ្យផ្នែក កាត់ដេរ និងក៏ជា Fashion Model ម្នាក់ក្នុងរដ្ឋ Texas ផងដែរ។
យើងរំពឹងថា ស្ត្រីខ្មែរយើង នឹងបន្តពង្រឹងគោលដៅ លើវិស័យបវរកញ្ញា អោយពិភពលោកមើលឃើញ មិនអោយចាញ់គេនាពេលអនាគត។