មកទល់ពេលនេះបណ្តាបេក្ខភាពច្រើនរូបជាប្រុស សង្ហា បានចូលរួមធ្វើតេស្តី៍ ល្បងសមត្ថភាពដើម្បីប្រជែងគ្នាដណ្តើមពានក្នុងកម្មវិធី Mister Supranational Cambodia 2023 មកដល់ជាថ្មី។ បណ្តាបេក្ខជនជាបុរស សង្ហាជាច្រើនរូប បានដាក់ពាក្យប្រឡង ហើយបានត្រូវគណៈកម្មាការ ជាច្រើននាក់បាន មកវាយតម្លៃ ក្នុងន័យកំណត់ទិសដៅ ជ្រើសរើសទៅវគ្គបន្តទៀតដែលមានច្រើនវិញ្ញាសា ប្រជែងគ្នា។

ក្នុងបណ្តាបេក្ខជន ជាច្រើនរូបមានបេក្ខជន ម្នាក់មកពីខេត្តបាត់ដំបងបាន ធ្វើអោយមានការចាប់អារម្មណ៍ច្រើនជាងគេ យោងលើភាពមាំមួន និងរូបរាងកាយ របស់ជើងថ្មីនេះ។ គ្រប់គ្នាអាចនិងនិយាយថា​ មេីលមិនឃេីញពី​សម្រស់និង​សមត្ថភាព​របស់ Mister Supranational Cambodia 2023 មែនទេ? នាខែ មកនេះ​ ! ឥលូវយើងណែនាំបេក្ខជនម្នាក់ដែលមាន​ Body Goal សាច់ដុំធំៗ​ សង្ហាៗ​ កម្ពស់ដល់ទៅ 185 cm ការងារតួនាទីល្អបំផុតក្នុងចំណោម Mister ទាំងអស់ក្នុងប្រទេសកម្ពុជា​ ។

បេក្ខជន​ នៅ ប៊ុនធា ( Neov Bunthea) មកពីខេត្ត​បាត់ដំបង​ កម្ពស់ 1.85cm អាច​និយាយនិងប្រេីប្រាសេីភាសាអង់គ្លេសបាន​ល្អ បេីនិយាយពីរាងកាយវិញ​ គឺរឹងមាំល្អណាស់​ ទម្រង់មុខខ្មែរអង្គរ​ នេះហេីយជា​បេក្ខជន​ដែលគេស្វែងរកទៅតំណាងកម្ពុជា​ដោយភាព​ស័ក្ដិសម​ ។
យ៉ាងណាមិញនេះជាការលើកមក ១ជ្រុងរបស់បេក្ខភាពប៉ុណ្ណោះ ព្រោះ នៅមានជើងខ្លាំងច្រើននាក់ទៀត ដែលត្រូវបាន តតាំងល្បងប្រាជ្ញាគ្នា។ ក្រៅពីបេក្ខជន ក៍មានបេក្ខនារី មកប្រកួតដណ្តើមមកុដគ្នា មានទាំងបវរកញ្ញាធ្លាប់លើកមកុដមួយចំនួន ក៍ប្តូរមកប្រកួតជាថ្មីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here