ចាត់ទុកថាគឺជាកញ្ចប់ទេសចរណ៍មួយដែលតម្លៃទាបហួសពីការស្មាន ដែលភ្ញៀវទេសចរណ៍ខ្មែរចំណាយក្នុងម្នាក់ត្រឹមតែ២២៥ដុល្លារ តែអាចដើរកម្សាន្ត និង ស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៤ រយៈពេល៤យប់ ៥ថ្ងៃពេញ នៅទីក្រុងបាងកក និង ប៉ាតាយ៉ា ហើយបានដើរលេងសុទ្ធតែកន្លែងល្បីៗ និង មានការស្វាគមន៍យ៉ាងល្អ។ គម្រោងដើរកម្សាន្តនេះ ក្រុមការងារផ្ទះតារា និង តារាចម្រៀងលោក សាន ផានិត គឺជាអ្នកទទួលបទពិសោធន៍ដោយផ្ទាល់ ហើយឃើញថា ពិតជាល្អ និង សប្បាយពេញមួយដំណើរកម្សាន្តនោះផង។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា ដែលបានដឹកនាំក្រុមការងារ ទៅដើរកម្សាន្តក្នុងកញ្ចប់ដ៏ធូរថ្លៃនេះ បានលើកឡើងថា គឺជាលើកទី១ ដែលក្រុមហ៊ុនទេសចរណ៍មួយ រៀបចំដំណើរកម្សាន្ត៤យប់៥ថ្ងៃ ទៅកាន់ទីក្រុងបាងកក និង ប៉ាតាយ៉ា ដោយតម្រូវអោយបង់តែម្នាក់២២៥ដុល្លារ ហើយសម្រាប់ក្មេងក្រោម១០ឆ្នាំគឺហ្វ្រី១០០ភាគរយ ដែលកញ្ចប់ដំណើរកម្សាន្តនេះ គឺសមរម្យបំផុត សម្រាប់បងប្អូនខ្មែរ ដែលចង់ដើរកម្សាន្តហើយចំណាយអស់តិច។ លោកថាកញ្ចប់ដ៏ធូរថ្លៃនេះ គឺជាការរៀបចំដោយក្រុមហ៊ុនទេសចរណ៍ Angkor Asian Holiday ដែលជាក្រុមហ៊ុនទេសចរណ៍របស់ជនជាតិខ្មែរ នៅក្នុងប្រទេសថៃមានបទពិសោធន៍ជាង១០ឆ្នាំមកហើយ ដោយម្ចាស់ក្រុមហ៊ុននេះ គឺអ្នកស្រី ថន ស្រីមុំ និង ស្វាមី ដែលមានជំនាញខាងដឹក និង ជូនបងប្អូនខ្មែរ ទៅព្យាបាលជម្ងឺនៅក្នុងប្រទេសថៃ ពិសេសនៅខេត្តឧប៊ុន និង ស៊ីសាកេត ដែលអ្នកចេញចូលប្រទេសថៃស្គាល់ភាគច្រើននោះ។


លោកថាដំណើរលម្សាន្តនេះ គឺក្រុមការងារក្រុមហ៊ុនរបស់បងស្រីមុំ មកទទួលត្រឹមខេត្តសៀមរាប ដោយដំណើរកម្សាន្តនៅថ្ងៃទី១ គឺស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៤នៅទីនោះរយៈពេល២យប់ ដើម្បីដើរផ្សារទំនើប ទិញទំនិញនៅប្រាទូណាម ទៅកម្សាន្តនៅវាំងស្ដេច ទៅវត្តព្រះពុទ្ធធ្វើពីមាស និង ទៅកម្សាន្តនៅសួនកម្សាន្តឌ្រីមលែន ដែលអាចអោយភ្ញៀវទេសចរណ៍ជិះឧបករណ៍កម្សាន្តបានយ៉ាងសំបូរបែប ថតរូបលេង និង ចូលផ្ទះទឹកកកជិះស្គីទឹកកកជាដើម។ យប់ចុងក្រោយនៅបាងកក ក៏មានពិធីជប់លៀងធំមួយ នៅលើកប៉ាល់យក្ស ដែលអាចទស្សនាដងទន្លេចៅផាយ៉ាដល់ម៉ោង១១យប់ អមដោយបទបង្ហាញពីប្រវត្តិទន្លេចៅផាយ៉ា និង សំណង់តាមដងទន្លេ អោយភ្ញៀវទស្សនាបានដឹង។ នៅថ្ងៃបន្ទាប់ដំណើរកម្សាន្តបានបន្តទៅស្នាក់នៅសណ្ឋាគារផ្កាយ៤មួយកន្លែង នៅជាប់នឹងឆ្នេរសមុទ្រតែម្ដង នៅក្នុងខេត្តប៉ាតាយ៉ា ដែលជាទីប្រជុំជនដ៏អ៊ូអរ នៅមាត់សមុទ្រនោះ។


ដំណើរកម្សាន្តនៅប៉ាតាយ៉ារួមមាន ទស្សនាស្ពានកញ្ចក់ ទស្សនាកន្លែងចងក្រណាត់ផ្សងការស្រម៉ៃ ងូតទឹកតាមឆ្នេរ ដើរផ្សាររាត្រី ទស្សនាភ្នំឈឺចាន់ដ៏ល្បី ដែលមានរូបគំនូរព្រះពុទ្ធកម្ពស់១៣០ម៉ែត្រ ទស្សនាចេតិយតម្កល់ឥដ្ឋធាតុព្រះពុទ្ធបរមគ្រូ ទស្សនាព្រះវិហាររាងជាសាជីបែបឥណ្ឌា ទស្សនាសារមន្ទីររូវបដិមារាប់ពាន់អង្គក្នុងវិហារចិន ទស្សនាសួនផ្កា និង សួនដាយណូស័រនាងនុត និង ជប់លៀងនៅមាត់ឆ្នេរ។

តារាចម្រៀងលោក សាន ផានិត ដែលបានយកភរិយា និង កូនទាំង២ ទៅទទួលបទពិសោធន៍ជាមួយដំណើរកម្សាន្តនោះ បានសរសើរថា នេះគឺជាកញ្ចប់តម្លៃមួយដ៏ទាប ប៉ុន្តែសប្បាយ ហើយពោរពេញដោយភាពរីករាយ។ ក្នុងនោះដំណើរកម្សាន្តក៏ពោរពេញដោយការសហការ អ្នកនាំភ្ញៀវទាំងខ្មែរ និង បរទេសសុទ្ធតែជំនាញ ហើយមានការអត់ធ្មត់ ហើយសំខាន់គឺចេះជួយភ្ញៀវ ដែលមានអារម្មណ៍ថាដូចបងដូចប្អូន។

អ្នកស្រី ថន ស្រីមុំ ម្ចាស់ក្រុមហ៊ុនទេសចរណ៍ Angkor Asian Holiday បានបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកស្រីមានសេវាជូនភ្ញៀវដើរកម្សាន្ត២ប្រភេទ គឺតម្លៃបែបកញ្ចប់ទេសចរណ៍ និង បែបគ្រួសារ។ សម្រាប់កញ្ចប់ទេសចរណ៍បែបគ្រួសារដែលមានតម្លៃទាបនេះ គឺគ្រាន់តែបងប្អូនខ្មែរទាក់ទងមកសួរនាំតាមរយៈតេលេក្រាម 012 38 39 56 ហើយជួយប្រមែប្រមូលគ្នាអោយគ្រប់មួយឡាន គឺអ្នកស្រីនឹងរៀបជូនភ្លាម ដោយអ្នកស្រីទូទាត់យកតែតម្លៃឡាន ការស្នាក់នៅ និង ការជួយរៀបចំប៉ុណ្ណោះ ប៉ុន្តែបើមានចំនួនតិចគ្នា គឺមិនអាចជួយរៀបចំបានទេ។ អ្នកស្រីថា ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនអ្នកស្រីបានរៀបចំកញ្ចប់ដំណើរកម្សាន្តបែបលក្ខណៈគ្រួសារបែបនេះ មួយឆ្នាំច្រើនដង ដោយសារតែអ្នកស្រីមានបងប្អូនខ្មែរដែលក្រុមហ៊ុនជូនទៅព្យាបាលជម្ងឺច្រើន ដែលចង់ដើរលេង ហើយក៏ឯកភាពទៅណាៗ ដូចជាទៅថៃ ឡាវ ឬ ភូមា ហើយក៏ជួយគៀងគរគ្នា ដើម្បីអោយគ្រប់ចំនួនដូចដំណើរកម្សាន្តដែលបានឃើញនេះ។ អ្នកស្រីថាបងប្អូនខ្មែរដែលចង់ទៅមើលជំងឺ ឬ ចង់ដើរលេង គឺគ្រាន់តែទាក់ទងតាមតេលេក្រាមខាងលើ បន្ទាប់មកគឺជួយប្រកូកប្រកាសគ្នា ហើយអោយបានតែ៣០នាក់ឡើង គឺអ្នកស្រីនឹងជួយរៀបជូនយកតែតម្លៃម៉ារួចខ្លួន ហើយសម្រាប់ក្មេងៗគឺមិនយកលុយទាំងអស់ ដើម្បីអោយបងប្អូនខ្មែរបានសប្បាយហើយអស់លុយតិច។

LEAVE A REPLY

Please enter your comment!
Please enter your name here