ក្រោយពីមានឱកាសបានថតMV បទ”ប្ដីខ្ញុំហៅគេប្ដី” ដែលតារាសម្ដែង និងជាតារាម៉ូដែល លោក ប៊ុត សារ៉ាវុធ បានសម្ដែងជាតួសាហាយស្មន់នឹងប្ដីគេ ហើយជាស្នេហាភេទដូចគ្នានោះ ពេលនេះហាក់ធ្វើអោយតារារូបនេះ ទទួលបានការចាប់អារម្មណ៍មិនតិចឡើយ ដោយមានទាំងការចោទសួរថា តើចរឹតខាងក្រៅរបស់តារាខ្ពស់សង្ហាររូបនេះ តើស្រលាញ់ប្រុសដូចនឹងឈុតសម្ដែង ឬ យ៉ាងណានោះផង ស្របពេលដែលលោកក៏មិនដែលអួតរឿងគូស្នេហ៍ជានារី មកទល់វ័យនេះ ហើយតែងតែធ្វើសកម្មភាពប្លែកៗជាមួយតារាប្រុសដូចគ្នា ដោយមិនខ្វល់បកស្រាយ។ លោកហាក់មោទនភាពនឹងការចាប់អារម្មណ៍រឿងស្រលាញ់ភេទដូចគ្នានោះផង ខណៈដែលលោកក៏ចាត់ទុកថាការសម្ដែង ក្នុង MV នេះ បានជួយអោយលោកអណ្ដែតមុខមាត់លើបណ្ដាញសង្គមជាថ្មី ក្រោយពីខំប្រឡូកការសម្ដែងអស់ច្រើនឆ្នាំ។ លោកក៏ប្រកាសថាមិនខ្លាចនឹងការសម្ដែងក្នុងឈុតឆាកបែបនេះ នាឱកាសក្រោយៗនោះផង បើទោះជាអ្នកខ្លះកំពុងចោទថា លោកក៏ពិតជាតារាស្រលាញ់ភេទដូចគ្នា ទើបសម្ដែងបែបនេះ ដោយមិនញញើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here