មានការចាប់អារម្មណ៍មិនតិចឡើយ បន្ទាប់ពីស្ថាបនិកកោះស្លាកែតស្ទីឌីយោ គឺលោក ពេជ្រ ចិត្រា បានបង្កើតកម្មវិធី«គូព្រេងព្រឹទ្ធ» ហើយផ្ដល់ឱកាសអោយគូស្វាមីភរិយាចំនួន7គូ បានបង្កើតនូវអនុស្សាវរី៍ផ្អែមល្ហែមជាមួយគ្នា។ នៅក្នុងកម្មវិធីនេះដែរ លោក ពេជ្រ ចិត្រា ជាផលិតករកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» ដែលបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនដាវីត្រាគ្រុបដែលមាន ក្រុមហ៊ុន បុត្រសម្ព័ន្ធជាច្រើនដូចជា៖ កោះស្លាកែតស្ទូឌីយោ (Koh Slaket Studios) សណ្ឋាគារ ប៊ូទិកកំពតរីវើអ៊ីន (Kampot RiverInn Boutique Hotel) ហាងកាហ្វេដឺហ្សរ (The Shore Café) ផលិតកម្មចំរៀងដាវីត្រា មេឌៀរ (Davitra Media) នាំចូលផ្ដាច់មុខស្រាក្រហម ផេនវ៉ាញ (PengWine) ទូតសុច្ឆន្ទៈអាហារបំប៉ន ហ្សែលវី(Zell-V)។ កម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» នាំមកជូនដោយក្រុមហ៊ុនឆ្នោតមហាសំណាង ប្រតិបត្តិករឆ្នោត ផ្សងសំណាងស្របច្បាប់ ឈានមុខគេនៅកម្ពុជា។


នាឱកាសនេះដែរ លោក ពេជ្រ ចិត្រា បានលើកឡើងថា៖ «គោលបំណងចម្បងនៃកម្មវិធី «គូព្រេងព្រឹទ្ធ The Priceless Memories » គឺធ្វើឡើងដើម្បីលើកទឹកចិត្ត និងបណ្តុះគំនិតឲ្យមានការទទួលស្គាល់នូវរាល់ទង្វើល្អក្នុងសង្គម ហើយជាពិសេសគឺ លើកកម្ពស់នូវទង្វើល្អក្នុងការទំនាក់ទំនងរវាងប្តី និងប្រពន្ធ ព្រមទាំងក្រុមគ្រួសារ ឲ្យចេះយោគយល់អធ្យាស្រ័យគ្នា ចេះស្រឡាញ់គ្នា គោរព គ្នាឲ្យតម្លៃគ្នា ចេះអត់អោនឲ្យគ្នា ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេងរៀងៗ ខ្លួនប្រកប ដោយ សេចក្ដីសុខសុភមង្គល»។
លោក ពេជ្រ ចិត្រា គូសបញ្ជាក់បន្ថែមទៀតថា ក្នុងកម្មវិធី គូព្រេងព្រឹទ្ធនេះ គូស្វាមីភរិយាត្រូវ បានគណៈកម្មការរៀបចំកម្មវិធីផ្ដល់ជូនកាដូឥតគិតថ្លៃមួយកញ្ចប់ សម្រាប់ធ្វើដំណើរកំសាន្តសប្បាយៗ ជាលក្ខណៈ វី អាយ ភី (VIP) ចំនួន៣យប់ ៤ថ្ងៃ ដែលជាវគ្គមួយក្នុងកម្មវិធី គូព្រេងព្រឹទ្ធ។ ជាលទ្ធផលបន្ទាប់ពី ដំណើរកំសាន្តរយៈពេល៣យប់ ៤ថ្ងៃនេះ គូស្វាមីភរិយាដែលបាន ចូលរួមក្នុងដំណើរកំសាន្តនេះ បានទទួលនូវដំណោះស្រាយដ៏ជ្រះស្រឡះ រាល់ចំណុចខ្វះខាតមួយចំនួន និងជម្រះនូវមន្ទឹល សង្ស័យបង្កប់ទុក ដែលគូស្វាមីភរិយាទាំងសងខាងមិន បានមើលឃើញក្នុងជីវិត អាពាហ៍ពិពាហ៍ ជាយូរមកហើយ។

សម្រាប់កម្មវិធីនេះ គូស្វាមីភរិយានីមួយៗ មានឱកាសក្នុងការរៀនសូត្រពីចំណុចល្អ និងពិសេសៗ ពីគូស្វាមីភរិយាដទៃផ្សេងទៀត ដើម្បីមកបំពេញបន្ថែមនូវចំណុះខ្វះខាតរបស់ពួកគាត់។ សរុបជារួម ដំណើរកំសាន្តគូព្រេងព្រឹទ្ធនេះ បានបង្កើតនូវអនុស្សាវរីយ៍រួមគ្នាបន្ថែមជាច្រើន ដែលនាំឲ្យគូស្វាមីភរិយារបស់ គាត់កាន់តែស្រលាញ់គ្នាផ្អែមល្ហែម ស្និទ្ធស្នាលជាងមុន ចេះលើកលែង និងទទួលស្គាល់នូវកំហុស ហ៊ាននិយាយពាក្យសុំទោស មិនចង់ឈ្នះចាញ់គ្នា ចេះអត់ធ្មត់ កាន់តែខ្លាំង ហ៊ាននិយាយពាក្យថាស្រលាញ់ និងហ៊ានបញ្ចេញក្ដីស្រលាញ់ពិតពីបេះដូង ដោយគ្មានចិត្តស្ទាក់ស្ទើរ។


តាមរយៈការចូលរួមក្នុងកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» គូស្វាមីភរិយាក៏ ទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលក្នុងនោះគណៈកម្មការនៃកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» បានរៀបចំឲ្យគូស្វាមីភរិយាអញ្ជើញចូលថត ចម្រៀងឆ្លងឆ្លើយក្នុងស្ទូឌីយោ លំដាប់ពិភពលោក ព្រមទាំងបានថតរូប និងវីដេអូក្នុងសំលៀកបំពាក់ ប្រពៃណីខ្មែរជាគូដូចជាថ្ងៃរៀបមង្គលការម្ដងទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺ គូស្វាមីភរិយាគំរូ នឹងទទួលបានឯកសារជាវីដេអូ អំពីសំនៀង ដើមពិតៗ វោហាស័ព្ទ និងរូបភាពកាយវិការ ដើម្បីរក្សាទុកសម្រាប់ជាចំណងដៃ នៃជីវិតអាពាហ៍ពិពាហ៍ និងជាឯកសាររក្សាទុកមើលកំសាន្ត។


បន្ថែមពីនេះទៀត ស្របជាមួយគ្នានោះដែរ មួយជ្រុងទៀតនៃ «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» គឺដើម្បីចូលរួមចំណែកជួយជំរុញ និងធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍ អន្តរជាតិ ឲ្យបានស្គាល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងតំបន់ទេសចរណ៍នានាៗ ក្នុងប្រទេសកម្ពុជា។
សូមជម្រាបដែរថា លក្ខខណ្ឌចូលរួមមានដូចជា៖
* គូស្វាមីភរិយាបានរួមរស់ជាមួយគ្នាលើសពី១០ឆ្នាំ
* គូស្វាមីភរិយាមានអាយុចាប់ពី៣៥ឆ្នាំឡើង
* ហ៊ានបញ្ចេញរូបថត វីដេអូ និងសកម្មភាពពិតៗរវាងប្ដីប្រពន្ធក្នុងទីសាធារណៈ ក្នុងសង្គមនិងលើបណ្ដាញសង្គមនានា។
ជាថ្មីម្ដងទៀត កម្មវិធី គូព្រេងព្រឹទ្ធ «The Priceless Memories» ទាំងមូលនឹងមានផ្សាយតាមរយៈបណ្តាញសង្គម Facebook YouTube Tiktok ដែលមានគណនីឈ្មោះ Kou Preng Pret៕

LEAVE A REPLY

Please enter your comment!
Please enter your name here