កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៣ តារាសម្ដែងលោក ឃឹម ប្រសិដ្ឋ បានចូលរោងការបញ្ចប់ជីវិតជាតារានៅលីវទាំងស្រុងហើយ ដោយភរិយារបស់លោកគឺជា ម្ចាស់ហាងបុកល្ហុងTwo Sister ល្បីឈ្មោះ គឺអ្នកនាង គង់ កាន់ដាវី ដែលត្រូវជាបងស្រីបង្កើតរបស់អតីតតារាចម្រៀង អ្នកនាង NG ។ នៅក្នុងពិធីនេះ គេឃើញមានការចូលរួមអ្នកជំនួញល្បីៗ និង ពីសំណាក់តារានៅក្នុងសិល្បៈ ជាច្រើន ដោយវត្តមានតារាភាគច្រើន គឺជាតារាល្បីៗ និងមានកេរ្តិ៍ឈ្មោះបោះសំលេងនោះផង។
លោក ឃឹម ប្រសិដ្ឋ បញ្ជាក់ថា ភរិយារបស់លោកកាលពីមុនក៏ជាតារាសម្ដែងមួយរូបផងដែរ ប៉ុន្តែក្រោយពេលអ្នកនាងក្លាយជាម្ចាស់ជំនួញផ្ទាល់ខ្លួនក៏ផ្អាកទាំងស្រុង ហើយមុនពេលក្លាយជាគូស្វាមីភរិយា លោក និង ភរិយា គ្រាន់តែជាមិត្តភ័ក្ត្រនឹងគ្នា នៅក្នុងសិល្បៈប៉ុណ្ណោះ ហើយក្រោយមកក៏ក្លាយទៅជាស្នេហា។
ក្រោយមង្គលការ លោកនឹងងាកមួយផ្នែកទៅជួយការងារភរិយា ដែលមានហាងបុកល្ហុងជាច្រើនសាខា ប៉ុន្តែលោកក៏មិនមានគម្រោងបោះបង់សិល្បៈនោះដែរ ដោយសារតែការងារសិល្បៈ ក៏ភរិយារបស់លោក មិនបានហាមប្រាម។ លោកថាសប្បាយចិត្តដែលមានភរិយាដ៏ល្អ ហើយលោកក៏អះអាងពីសំណាងរបស់ខ្លួនផងដែរ ដែលលោកអាចក្លាយជាចំណែកមួយក្នុងគ្រួសារអ្នកនាង NG ជាបងថ្លៃ និង ធ្វើអោយលោកក្លាយជាបុរសមានសំណាង ដែលទទួលបានការស្រឡាញ់ពីភរិយា និង ក្រុមគ្រួសាររបស់ភរិយា។