កញ្ញា ហួន ស្រីខួច ជាបវរកញ្ញា ដែលតស៊ូ ច្រើនដង នៅក្នុងវិស័យប្រកួត បវរកញ្ញា មិនថាក្នុង និងក្រៅ ប្រទេស។ នាងបានដកស្រង់បទពិសោធន៍ ប្រឡងកន្លងមកធ្វើជាទុន ឆ្លងយកភាពល្បីល្បាញ ដែលកើតចេញពីសិល្បៈ។ ស្រីខួច ដ្បិតតែនាង មានសម្រស់ស្រស់សោភា ដែលផ្តល់ពីធម្មជាតិតាក់តែងជូនមែន ក៍នាងនៅតែស្នើអោយ គ្រប់បុគ្គលទាំងអស់កុំរំពឹងតែសម្រស់មួយមុខ។ អ្វីដែលស្អាតពិត គឺចិត្តបរិសុទ្ឋដែលយើងមានគឺ ភាពជួយគ្នាទៅវិញទៅមក ក្នុងសង្គមមួយកាលណាយើងមានគំនិតបែបនេះជាតិនិង សម្បូរតែភាពសុខសាន្ត។

បវរកញ្ញា ដែលមានបទពិសោធន៍ ឡើងឆាក រូបពិតជាមាន ចំនុចល្អក្នុងផ្នត់គំនិតមែន ព្រោះ នាងបាន យកអ្វីដែលជាគន្លឹះ ធ្លាប់ឆ្លងកាត់ចង់អោយ យុវវ័យរលកក្រោយ វិភាគគិតពិចារណា។ស្រីខួច ដែលពេលនេះ មកប្រកួតសារជាថ្មីនៅក្នុងកម្មវិធី Miss Supranational Cambodia 2023 បានផ្តល់នូវទស្សនៈ ចូលរួមយោបល់ខ្លះៗថា មានមនុស្សមួយចំនួនតាមគ្នា ដោយសារតែចង់ស្អាត។ ភាពស្អាត គឺការធ្វើអ្វីចេញពីចិត្តបេះដូងពិតប្រាកដ។សង្គមខាងក្រៅ ដែលជាភាពឡូយឆាយ គឺគ្រាន់តែជាផ្នែកមួយ។ អ្វីដែលល្អ អំពើចេញពីចិត្តគឺល្អបំផុតសម្រាប់មនុស្សយើង។នាងបន្តថា ការជួយគ្នា រឿងសប្បុរសជារឿងល្អ។ ឯមនុស្សស្រីវិញ មិនចាំបាច់ត្រូវលាបឡេ អោយស្អាត ទើបគេមើលឃើញនោះទេ សំខាន់ចិត្តជ្រះថ្លា ក្នុងខ្លួនយើង។ ពណ៌សម្បុរមនុស្សមានរៀងខ្លួនសឬខ្មៅ ស្ថិតលើទឹកចិត្តជារឿងសំខាន់។ បើគ្រាន់តែចង់ស្អាត១មុខមិនកើតនោះទេ ត្រូវមានបេះដូងល្អពិតប្រាកដជាជំនួយរួមផ្សំផងដែរ។


ហួន ស្រីខួច ឈ្មោះហៅក្រៅ Erica tan
អាយុ 27 ឆ្នាំ ។ នាងជាកូនច្បង មានបងប្អូន 5 នាក់ មានម្ដាយអត់ឱពុក។ បវរកញ្ញា រូបនេះរៀនបានថ្នាក់ 12 ឆ្លងកាត់ភាពលំបាកតាំងពីក្មេង តែដោយសារការតស៊ូ បានឈ្នះភាពក្រលំបាក នឹងដើរដល់ក្ដីស្រមៃ ជាបរវកញ្ញា ហើយក៏ជាតួសម្ដែងដែរជាតួឯក ក្នុងផលិតកម្មបរទេស ។នាងក៍ជាតួសម្ដែង និងមួយរយៈរវល់ថតជាមួយ ផលិតកម្មបរទេសច្រើន ។ គេរង់ចាំតាមដានមើលថា ឱកាសប្រកួតកម្មវិធីល្អមួយទៀត តើស្រីខួច រំលេចភាពទាក់ទាញខ្លាំងកម្រិតណា។

LEAVE A REPLY

Please enter your comment!
Please enter your name here