បាត់មុខយូរពីវិស័យសម្ដែង អតីតតារាសម្ដែងក្នុងក្រុមក្លាស៊ិក កញ្ញា រាជនីតាឡនតន បានបង្ហាញមុខយ៉ាងក្រឡើម នៅក្នុងការប្រកួត Miss Queen Cambodia 2023 នេះ។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺនាងបានប្រើឈ្មោះថា ភីមភីម ខណៈរូបសម្រស់វិញគឺថាញាក់សាច់ ស្អាតនារីពិតមិនដូរ។

ក្នុងចំណោមបេក្ខនារីភេទទី៣ ដែលកំពុងលេចធ្លោរនៅក្នុងការប្រកួត Miss Queen Cambodia 2023 បេក្ខនារីពាក់ស្លាកលេខ023 ដែលមានឈ្មោះថាកញ្ញា ភីម ភីម ក៏ទទួលបានការចាប់អារម្មណ៍មិនតិចដែរ ដោយនាងកំពុងទាញបានប្រជាប្រិយភាព និង ការគាំទ្រខ្លាំង ចាប់តាំងពីកម្មវិធីដំណើរការការប្រកួតនោះផង។ នាងត្រូវបានគេស្គាល់ថា គឺជាអតីតតារាសម្ដែង ដែលក្រមិចក្រម៉ើមក្នុងក្រុមក្លាស៊ិក ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំង។


នាងបានបាត់មុខមួយរយៈ ក្រោយពីក្លាយជាអ្នកគ្រប់គ្រងហាងសាឡនធំមួយរបស់បងស្រី ដូច្នេះទើបមានការភ្ញាក់ផ្អើលមិនតិចឡើយ ក្រោយពីនាងបង្ហាញខ្លួនជាថ្មី ហើយបង្ហាញខ្លួនក្នុងការប្រកួតប្រជែងសម្រស់ ដែលអ្នកខ្លះស្ទើរមិនជឿថានាងគឺជាអតីតតារាសម្ដែង កញ្ញា តាឡនតន ដែលធ្លាប់តែផ្ទុះការគាំទ្រនោះផង។ នាងក៏ត្រូវគេជឿនឹងមានឱកាសចូល Top នៅក្នុងការប្រកួតផងដែរ ដោយផ្អែកលើរូបសម្រស់ សមត្ថភាព និង ភាពវៃឆ្លាតក្នុងការបង្ហាញសមត្ថភាពកន្លងមក។ នាងក៏ត្រូវគេដឹងថា កំពុងសម្ងំហ្វឹកហាត់បង្កើនសមត្ថភាពសម្រាប់ការប្រកួតនៅវគ្គបញ្ចប់ ដែលនឹងធ្វើនៅថ្ងៃទី ៨ មីនា ខាងមុខ។ ភីមភីម ក៏ជាតារាភេទទី៣ ដែលសកម្មមិនណយផងដែរ ក្នុងការងារសប្បុរសធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here