តារាប្រុសរាងខ្ពស់ និងមានមាឌមាំទាំ លោក ចន សុីណូរ៉ា បានឃ្លាតឆ្ងាយពីសិល្បៈ អស់ប្រមាណជិត៤ឆ្នាំ ដោយត្រូវបានគេទម្លាយថា លោកបានរៀបការ និងទទួលបានកូនម្នាក់ជាចំណងដៃ។ នៅពេលនេះស្នេហាប្តីប្រពន្ឋលោកបានដើរ ដល់ចំនុចបំបែករស់នៅរៀងៗខ្លួន។ ស្នេហារបស់តារាប្រុសរូបនេះ បានមួយឆាវ ខណៈរូបលោកខំតាមចិត្តប្រពន្ឋគ្រប់យ៉ាង ហើយទីបំផុតសល់តែភាពឯកាទៅវិញ។


ក្រោយពេលបែកបាក់ស្នេហាដែល បន្សល់ទុកកូនម្នាក់ជាចំណងដៃ លោក ចន សុីណូរ៉ា បានដាក់ទិសដៅ ចូលវាយលុកក្នុងសិល្បៈវិញ។ លោកបានព្យាយាម ហាត់ប្រាណសម្រករាងអោយមើលទៅ ស្វែលសាកសមជាតួអង្គសម្តែង ដោយសារតែពេលនេះ លោកក៍ក្លាយជាតួអង្គ សំខាន់ម្នាក់ដែរក្នុងរឿងបែបប្រវត្តិសាស្ត្រ អប្សរាមហាអង្គរ ដែលត្រូវលោក ហ្វៃ សំអាង ជ្រើសរើសម្នាក់ដែរ។ ចន សុីណូរ៉ា មានភាពរីករាយ ដោយសារតែ តាំងពីយូរមកហើយ នៃជីវិតសិល្បៈ លោកចង់មានឱកាសចូលរួមសម្តែង ដែលបង្កើតឡើងពីលោក ហ្វៃ សំអាងណាស់។

លោកណូរ៉ា បានបញ្ជាក់ថា លោកបានបែកបាក់ស្នេហា ហើយបន្ទាប់ពីជីវិតគ្រួសារ រួមរស់ជាមួយគ្នា ត្រឹម៤ឆ្នាំ។ ដោយមិនចង់វែកញែក ច្រើនយើងសុំត្រឹមតែនៅរៀងៗខ្លួនហើយមានតែ បំពេញនូវបំណងដែលចង់បាន ក្នុងចិត្តប៉ុណ្ណោះ។ មកទល់ពេលនេះលោក មានតែការងារសិល្បៈ ដោយឆ្លៀតជា រឿងខ្លីៗ និង រឿងមួយចំនួន រួមទាំងថតជាចម្រៀងទុកប្រមូលស្នាដៃឡើងវិញ ព្រោះសិល្បៈលោកបិទផ្លូវច្រើនឆ្នាំដែរ។លើសពីនេះ លោកទទួលឱកាសពិសេស បានចូលរួមថត រឿងដ៍សំខាន់មួយ បែបជាប្រវត្តិសាស្ត្រ អប្សរាមហាអង្គរ ពីអ្នកដឹកនាំវ័យឆ្លាត ហ្វៃ សំអាង ពិតជារំភើប ព្រោះជាអ្វីដែលប៉ងតាំងពីនៅក្មេងៗ ស្រឡាញ់សិល្បៈម្ល៉េះ។ ដូចនេះហើយផ្អាកគិតរឿងស្នេហា ស្រវាការងារអោយ ល្អសិនព្រោះយើងក៍ជូរចត់ ជីវិតគូច្រើនឆ្នាំមកហើយល្មមផ្អាកសិនចាំដល់ពេលគិតម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here