ក្នុងពិធីបើកសម្ពោធភាពយន្តរឿង”លង់ស្នេហ៍ពូ” កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣ Aeon មានជ័យ គេឃើញមានការចូលរួមសុទ្ធតែតារាល្បីៗតែម្ដង ដោយធ្វើអោយភាពយន្តស្នេហ៍ និង កំប្លែងមួយនោះ កាន់តែទទួលបានការចាប់អារម្មណ៍។ នេះជាភាពយន្តដែលជាស្នាដៃថ្មីរបស់តារាសម្ដែង លោក ជា សុវណ្ណនរាហ៍ និង តួសម្ដែងជាច្រើនទៀត ខណៈដែលរសជាតិថ្មីនៃភាពយន្តនេះ ក៏មានឈុតឆាកទាក់ទាញជាច្រើន។

លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម LD បញ្ជាក់ថានេះគឺជាវណ្ណថ្មី ដែលនឹងចាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី២ មីនា តទៅ ដោយភាពយន្តនេះ ក៏ដើម្បីអបអរទិវា៨ មីនា ដែលកៀកមកដល់ផងដែរ។ លោកថែមទាំងរំពឹងថា ភាពយន្តនេះ នឹងទទួលបានជោគជ័យក្នុងការគាំទ្រនោះផង ដោយសារតែសាច់រឿង សមត្ថភាពតួសម្ដែង និង គុណភាពក្នុងផលិត។

លោក ជា សុវណ្ណនរាហ៍ ដែលជាតួសម្ដែង បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ដែលភាពយន្តដែលលោកបានសម្ដែងជាតួឯក នៅ LD ត្រូវបានដាក់លក់សំបុត្រផ្លូវការ។ លោកថា ភាពយន្តនេះ អ្នកគាំទ្រនឹងកាន់តែប្លែកខ្លាំងនៅពេលបានទស្សនា ហើយមួយរឿងនេះ ក៏មានឈុតឆាកលំបាក និង ឈុតឆាកដែលលោកស្រលាញ់បំផុតជាច្រើនផងដែរ។ យ៉ាងណាមិញ លោកចង់អោយមានការទស្សនាដោយផ្ទាល់អោយបានច្រើនជាជាងត្រឹមតែរៀបរាប់ប្រាប់។ ក្រៅពីភាពយន្តនេះ ក៏មានភាពយន្តផ្សេងទៀត ដែលលោកបានថតចប់ ហើយមិនទាន់បានដាក់បញ្ចាំងផងដែរ។ លោកកាន់តែមានអារម្មណ៍សប្បាយរីករាយ នៅពេលពិធីសម្ពោធរឿងមួយនេះ មានតារាចូលរួមកុះករ។

LEAVE A REPLY

Please enter your comment!
Please enter your name here