កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៣ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ពិព័រណ៌ 360 Event បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌យ៉ាងកក្រើក នៅផ្សារនៅផ្សារទំនើប Aeon សែនសុខ ដោយនៅថ្ងៃបើកសម្ពោធនេះ គេឃើញតារាល្បីៗ ជាពិសេសគឺម្ចាស់ប្រេនល្បីៗ បង្ហាញខ្លួនជារូប ខណៈដែលក្រុមហ៊ុន Madam Da ដែលជាអ្នកស្ពុនស័រធំ គឺមើលទៅលេចធ្លោរជាងគេ ដោយសារតែវត្តមានទៅដោយផ្ទាល់ របស់ ម៉ាដាមដា ស្របពេលដែលក្រុមហ៊ុននេះ ក៏បាននាំយកតារាល្បីៗ ដើរបង្ហាញម៉ូដ និង អោយឈរថតជាមួយហ្វេនៗ ដែលធ្វើអោយព្រឹត្តិការណ៍ទាំងមូលកក្រើក។
ក្រៅពីវត្តមានម៉ាដាមដា បណ្ដាម្ចាស់ប្រេនផ្សេងទៀត ដូចជា ម្ចាស់ប្រេន Pichy P-White តំណាងម្ចាស់ប្រេន Miss ម្ចាស់ប្រេន ម៉ាក់ EEW9 អ្នកនាង គង់ ចាន់ស្រីមុំ ម្ចាស់ប្រេន Momo និង បណ្ដាប្រេនផ្សេងទៀត គឺធ្វើអោយអ្នកចូលរួម រោមថត និង ចាប់អារម្មណ៍ឡើងចង់ភ្លឹកតែម្ដង នៅក្នុងពិធី។ នេះគឺជាពិព័រណ៌មួយក្នុងចំណោម ពិព័រណ៌ចំនួន២ ដែលក្រុមហ៊ុន 360 Event បានបង្កើត អបអរទិវារនារីអន្តរជាតិ ៨មីនា ទំនើប Aeon សែនសុខ ពេញរយៈពេល៣ថ្ងៃ (៣-៥ មីនា) ក្រុមហ៊ុន ក៏រៀបចំពិព័រណ៌នៅផ្សារទំនើប Aeon មានជ័យមួយទៀតផងដែរ នៅថ្ងៃទី១០ ទី១១ និង ទី១២ ម្ដងទៀត ដោយមានវត្តមានតារាល្បីៗផ្សេងទៀតចូលរួមផងដែរ។ វេទិកាបើកពិព័រណ៌នេះ ក៏មានការសម្ដែង Show ពីសំណាក់តារាល្បីៗ ដែលធ្វើអោយកម្មវិធីទាំងមូល កាន់តែកក្រើក ជាងកន្លងទៅផងដែរ។ កម្មវិធីនេះ នឹងបន្តរហូតដល់ថ្ងៃទី៥ មីនា ដើម្បីផ្ដល់ឱកាសអោយនារីៗ មានជម្រើសក្នុងពិព័រណ៌ដ៏ធំមួយនេះ សម្រាប់គ្រឿង Make Up ល្បីៗ ក្នុងតម្លៃយ៉ាងពិសេស៕