នៅសល់ជាង២ខែទៀតទេ ការប្រកួតកីឡាសុីហ្គេម បានមកដល់ដែល កម្ពុជា ជាម្ចាស់ផ្ទះ ។ គ្រប់ផ្នែកទាំងអស់កម្ពុជា បានដាក់ផែនការ ឃើញថា យកចិត្តទុកដាក់ ដោយសន្យាថា ខំអោយល្អ ។លើសពីនេះ តារាចម្រៀង នីមួយៗ ក៍មានការព្រិតព្រៀងបំផុត ក្នុងការសម្តែង ជាលក្ខណៈសាកល លើកម្រិតឆាកអន្តរជាតិ។
តាមការ បង្ហោះ របស់តារាចម្រៀង ស្រីតន់ ចន្ទសីម៉ា បាន ឱ្យ ដឹងថាកញ្ញា នឹងច្រៀងរួមគ្នាជាមួយ អ្នកនាង ឱក សុគន្ធកញ្ញាក្នុង បទចម្រៀងរួមគ្នា សម្រាប់ព្រឹត្តិការណ៍ស៊ី ហ្គេម លើកទី ៣២ ឆ្នាំ២០២៣ នេះ ។
ដ្បិតជ្រកក្រោម ផលិតកម្ម ផ្សេងគ្នា ក៏ពិតមែនប៉ុន្តែ នេះ គឺ ជាឱកាស មាស បំផុតសម្រាប់ តារាចម្រៀង ស្រី តន់ ចន្ទសីម៉ា ដែលកញ្ញាអាចសម្រេច បំណងរបស់ខ្លួនក្នុងការ ច្រៀងជាមួយ គ្រូបង្វឹកបន្ទាប់ ពីកញ្ញាប្រឡងចប់ពីកម្មវិធី The Voice Cambodia រដូវកាលទី២ កាលពី ឆ្នាំ២០១៦ ។ នៅ ពេលនោះ សីម៉ាមិនទទួលបានពានពីកម្មវិធី ឡើយ និងបាន បញ្ចេញសមត្ថភាពត្រឹមវគ្គLive Showសប្ដាហ៍ទី៣ ។
គេអាច និយាយថាតន់ ចន្ទសីម៉ាគឺ ជាគ្រាប់ ពេជ្រមួយគ្រាប់របស់ផលិតកម្ម Galaxy Navatra ហើយអ្នកនាង ឱក សុគន្ធកញ្ញាក៏ជាគ្រាប់ពេជ្រ សំខាន់បំផុតរបស់ផលិតកម្ម ហង្សមាស ។ តន់ ចន្ទសីម៉ា ហាក់មានក្តី រំភើបចិត្តយ៉ាងខ្លាំង ដែលទទួល បានឱកាសកម្រនេះ ហើយក៏បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនពេញចិត្តជាខ្លាំងផងដែរ ។
តន់ ចន្ទសីម៉ា បង្ហោះសារថា ៖ «ខ្ញុំសូមគោរពអរគុណ លោកអ៊ំ ឯកឧត្តម រដ្ឋមន្ត្រីខ្ញុំ ពិតជាមានក្ដី រំភើបបំផុតដែល លោកបាន រៀបចំឱ្យនាងខ្ញុំ ច្រៀងជាមួយអ្នកគ្រូឱក សុគន្ធកញ្ញា ក្នុងបទស៊ីហ្គេមផ្លូវការ » ។ មែនទែនទៅសីម៉ា តែងតែចាត់ ទុកអ្នកនាងឱក សុគន្ធ កញ្ញាជាគ្រូដ៏មានគុណបំណាច់ក្នុងអាជីពសិល្បៈជានិច្ចដែលសមនឹងពាក្យ ចាស់ ពោលថា «គ្រូមួយថ្ងៃគឺ គ្រូមួយជីវិត »។ ក្រៅពីច្រៀង ចម្រៀងរួម គ្នាជាមួយ អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងបទ ចម្រៀងស៊ីហ្គេមហើយនោះ តន់ ចន្ទសីម៉ាក៏ ត្រូវបានច្រៀងរួមគ្នាជាមួយតារាប្រុស ដូចជាលោក ព្រាប សុវត្ថិ លោក ខេមរៈ សីរីមន្ត និង លោក ខេម ក្នុងបទ ចម្រៀងសម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះជាប្រវត្តិសាស្ត្រថ្មីផងដែរ ៕