ប្រិយមិត្តមានការ អបអរខ្លាំងណាស់ ពិសេសសមាជិក ក្រុមគ្រួសារ សងខាង និង មិត្តភ្តិជិតដិត ដែលតារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា បានសម្រេច បំណងរបស់ខ្លួន ពពោះកូនដំបូង ដែលទន្ទឹងរង់ចាំយូរមកហើយ។ នេះជាកាដូឆ្នាំថ្មីដ៍មហាសែន រីករាយរបស់ គូស្នេហ៍ខុសសាសន៍នេះ ខំស្រឡាញ់គ្នារហូតឆ្លងកាត់ងារជាមាតាបិតាខាងមុខនេះ។
ទឹម រដ្ឋា បានប្រកាសជាសាធារណះពីការពពោះកូនដំបូងរបស់ខ្លួនជាមួយស្វាមីដែលជាជនបរទេស បន្ទាប់ពីនាងបានចូលរោងការអស់ពេលជិត១ឆ្នាំមកនេះ។
កូនរបស់នាងនឹងចាបើកំណើតឃើញភពផែនដីនៅក្នុងរយះពេលដ៏ខ្លីខាងមុខនេះ ហើយនោះគឺជាការសម្រេចក្តូីស្រមៃ
របស់នាង និងស្វាមីផងដែរ បន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការ។
ទឹម រដ្ឋា បានភ្ជាប់ជាមួយនឹងសារបង្ហាញពីប្រវត្តិស្នេហ៍របស់នាងពីដំបូងរហូតមានផ្ទៃពោះបង្ហោះលើបណ្តាញសង្គមថា ប្រវត្តិសង្ខេបនៃស្នេហា ទឹម រដ្ឋាJovany Antonio Real Estate
1 / ថ្ងៃចាប់ផ្ដើមដំបូងនៃការយល់ព្រមធ្វើជាសង្សារនឹងគ្នា ថ្ងៃទី27 . ខែមិនា. ឆ្នាំ 2016 អាយុកាលនៃការស្រឡាញ់គ្នារបស់ពួកយើងសរុបអស់រយៈពេល 7 ឆ្នាំ។
2 / ស្រលាញ់គ្នាបានរយះពេល5ឆ្នាំគាត់បានសុំខ្ញុំរៀបការ
3 / ឆ្នាំទី 6ពួកយើងក៏បានចូលរោងការតាមប្រពៃណីខ្មែរដោយស្របច្បាប់
4 / ឆ្នាំទី 7 ពួកយើងទទួលបានការចាប់កំណើតពីកូនទន្សាយតូចមួយនៅក្នុងផ្ទៃរបស់ខ្ញុំមួយជាចំណងដៃនៃការដូប្រចាំជីវិតយើងទាំងពីរ ។
នាងបញ្ជាក់ថា វាគឺជាអំណោយនៃសុភមង្គល)នេះហើយគឺជាជីវិតដៃគូរដែលយើងតស៊ូស្រលាញ់ហើយតាំងពីថ្ងៃដំបូងរហូតដល់មានថ្ងៃនៃសុភក្ដ័មង្គលពិតប្រាកដ ។
នាងថា សុបិន្តរបស់យើង ទាំងពីរក៏បានក្លាយជាការពិត នៅថ្ងៃទី 3 ខែ 3 . 2023 ហើយក៏ជាខែនៃការគម្រប់ខួប អាពាហ៍ពិពាហ៍ រយៈពេលមួយឆ្នាំ របស់ខ្ញុំទាំងពីរនាក់ហើយក៏ជាថ្ងៃដែរយើងទាំងពីរសុំប្រកាស ចែករំលែកជាសាធារណៈទៅកាន់ពុកម៉ែបងប្អូន ថាយើងទាំងពីរកំពុងតែទទួលបាននៅកូន ទន្សាយ មួយជាចំណងដៃនៃអាពាហ៍ពិពាហ៍ដ៏មាននយ័ក្នុងជិវិតមួយនេះហើយ។