មានការសោកស្តាយជាខ្លាំងដែល បវរកញ្ញាភេទទី៣ ដ៍មានសម្រស់ កញ្ញា ដាវីកា ដែលបានតតាំងក្នុងការ ប្រកួត ប្រជែង ដណ្តើម មកុដMiss Queen Cambodia 2023 មិនបានដូចបំណងបានត្រឹមតែលេខ២។ ម្នាក់ៗ ហួសចិត្តដែល មិនអាចឃើញ អាយ ឌល របស់ខ្លួន ទាំងស្អាតទាំងពូកែ បែរជាមិនបានពាក់មកុដ តួឯកពិតប្រាកដ រដូវកាលទី៣ កាលពីយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២៣មុននេះ។

ដាវីណា ត្រុវបាន អ្នកវិភាគ មើលឃើញ និងលាន់មាត់សរសើរនាងថា៩០%ដូច មនុស្សស្រីពិតៗមើល មួយភ្លែតថាស្រីសុទ្ឋ ហើយទម្រង់មុខដងខ្លួន ដៃជើងរាងរៅ ដំណើរ សមជាមនុស្សស្រីពិតៗ។ម្ល៉ោះហើយ នាងបានក្លាយជាដៃគូ ប្រកួត ប្រជែង ដ៍សំខានមួយ ជាមួយ កញ្ញាម៉ៃ យ៉ា ដែលពេលនេះ បានឈ្នះមកុដ បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២៣ បាត់ទៅហើយ។ បែបនេះហើយ អ្នកខ្លះពិតជាមិនអស់ចិត្តនោះទេ ដែល ដាវីណា មិនបានមកុដធំ ហើយនៅតែពោលពាក្យស្តាយ ហើយស្តាយទៀត។ ម្យ៉ាងនាង ក៍ពូកែ ក្រៅពីដំណើរសមសួន ក៍មានសមត្ថភាពប្រើប្រាស់ កម្រិតភាសាអង់គ្លេស បានគាប់ប្រសើរ ត្រូវចិត្តមហាជន។ យ៉ាងណា ការប្រឡងរមែង មានឈ្នះមានចាញ់ ភ្នំមួយខ្ពស់នៅ មានភ្នំមួយខ្ពស់ទៀត ហើយ ដាវីណា ក៍ឈ្នះមកុដ លំដាប់រងទី១ និងឈ្នះ តំណែងជាច្រើនទៀត ដែលបេក្ខនារីខ្លះ មិនបានជាប់ផង។
ចំណាត់ថ្នាក់ទាំង 5 មាន កញ្ញាMiss Queen Cambodia 2022 MQC017 Maiya 1st Runner Up MQC 012 Devina 2nd Runner up MQC016 Davikah 3rd Runner Up MQC001 Slerk Chher 4th Runner Up MQC023 Phim Phim ។

LEAVE A REPLY

Please enter your comment!
Please enter your name here