បន្ទាប់ពីបញ្ចប់យ៉ាងជោគជ័យ នូវពិព័រណ៌នារី កាលពីថ្ងៃទី៣-៤-៥ មីនា ឆ្នាំ២០២៣ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ពិព័រណ៌ 360 Event បានបង្ហាញពិព័រណ៌យ៉ាងកក្រើក ជាថ្មីម្ដងទៀតហើយ នៅផ្សារនៅផ្សារទំនើប Aeon មានជ័យ ដោយពិព័រណ៌នេះប្រកាសធ្វើឡើងពីថ្ងៃទី ១០-១១ និង គ្រោងបញ្ចប់នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២៣ នេះ។ ដោយឡែក នៅថ្ងៃបើកសម្ពោធ គេឃើញតារាល្បីៗ ជាពិសេសគឺម្ចាស់ប្រេនល្បីៗ បង្ហាញខ្លួនជាច្រើមរូប ខណៈដែលក្រុមហ៊ុន HK7 ដែលជាអ្នកស្ពុនស័រធំ គឺមើលទៅលេចធ្លោរជាងគេ ដោយសារតែមានវត្តមានដោយផ្ទាល់ និង បានរំលេចរូបសម្រស់ឡើងស្រស់ស្អាតតែម្ដង អមដោយវត្តមានតារាតំណាងជាច្រើនរូប យកទៅបង្អួតសម្រស់ផងដែរ។
ក្រៅពីវត្តមានម្ចាស់ប្រេន HK7 បណ្ដាម្ចាស់ប្រេនផ្សេងទៀត ដូចជា ពិធីការិនី ឌួង ហ្សូរីដា ដែលជាម្ចាស់ប្រេនធំមួយ ម្ចាស់ប្រេន Pichy P-White ម្ចាស់ប្រេន ម៉ាក់ EEW9 តំណាងម្ចាស់ប្រេន Momo និង បណ្ដាប្រេនផ្សេងទៀត ក៏បានបង្ហាញខ្លួន ដើម្បីអោយហ្វេនហ្វេនចោមរោមថតផងដែរ។ នេះគឺជាពិព័រណ៌មួយក្នុងចំណោម ពិព័រណ៌ចំនួន២ ដែលក្រុមហ៊ុន 360 Event បានបង្កើត ដើម្បីអបអរទិវារនារីអន្តរជាតិ ៨មីនា ដោយពិព័រណ៌លើកទី១ គឺបានធ្វើឡើងយ៉ាងជោគជ័យនៅផ្សារទំនើប Aeon សែនសុខ និង ពិព័រណ៌នេះ ក៏រឹតតែមើលទៅជោគជ័យបន្ថែមទៀត នៅផ្សារទំនើប Aeon មានជ័យនេះ។
វេទិកាថ្ងៃបើកពិព័រណ៌នេះ ក៏មានការសម្ដែង Show ពីសំណាក់តារាល្បីៗ ដែលធ្វើអោយកម្មវិធីទាំងមូល កាន់តែកក្រើក ជាងលើកទី១ផងដែរ ជាពិសេសគឺការលក់ក្នុងតម្លៃប្រូម៉ូហ្សិន ទិញមួយថែមមួយ និង បញ្ចុះដល់៥០ភាគរយ ដែលមានន័យថា អ្នកបានទៅទិញដោយផ្ទាល់ គឺចំណេញ ហើយបានផ្សងសំណាង ជាមួយនឹងឆ្នោតរង្វាន់ទៀត។ កម្មវិធីនេះ នឹងបន្តរហូតដល់ថ្ងៃទី១២ មីនា ដើម្បីផ្ដល់ឱកាសអោយនារីៗ មានជម្រើសក្នុងពិព័រណ៌ដ៏ធំមួយនេះ សម្រាប់គ្រឿង Make Up ល្បីៗ ក្នុងតម្លៃយ៉ាងពិសេស៕