កញ្ញា ដេវីណា ដែលជាបវរកញ្ញាភេទទី៣ លំដាប់រងទី១ ឆ្នាំ២០២៣ បានប្រកាសលាលែងតំណែងភ្លាមៗ កាលពីព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៣ ក្រោយបានតំណែង២ថ្ងៃប៉ុណ្ណោះ។ ហ្វេនៗ អ្នកតាមដាន មានការភ្ញាក់ផ្អើលហើយ នឹកមិនដល់ថា ផ្ទុះបញ្ហាបែបណា បានជាឈានដល់កត្តាបែបនេះ ខណៈការប្រឡងក៍លំបាក ទម្រាំបានឈ្នះតំណែងមួយៗកើត។ ប្រធានបទនេះបានក្លាយជាការជជែកវែកញែកគ្នា ជាច្រើន នៅលើបណ្តាញសង្គមពេលនេះ។
ដេវីណា សម្រេច លាលែងតំណែង first runner up Miss queen Cambodia 2023 ហើយ ដោយនាងបានបង្ហោះសារថា « នាងខ្ញុំ ដេវីណា ម្ចាស់ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ first runner up ខ្ញុំបានលាលែងពីតំណែងជាផ្លូវការហើយ
សូមថ្លែងអំណរគុណម្តងទៀត ដល់បងប្អូនអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារដែលតែងតែមាន។ ការគាំទ្រលើកទឹកចិត្តរូបនាងខ្ញុំ»៕ ទោះជាបែបណា មហាជន នៅតែចង់ឃើញហេតុផល ពិតជាក់ជែងនេះ ទាំងសាមីខ្លួន និង ខាងអ្នករៀបចំ កម្មវិធី ថា តើមានភាពចម្រូងចម្រាស់បែបណា បានជាផ្ទុះ បាតុភាពបែបនេះ ពេញបណ្តាញសង្គម។