សួន ពិសី ជាបវរកញ្ញា ដែល ស្វិតស្វាញក្នុងការប្រកួត ហើយ មិនដែលគិតថាបោះបង់។ ពេលនេះនាង ទទួលបាន តួនាទី ដ៏ល្អមួយកម្រិតអន្តរជាតិ។បវរកញ្ញា ដែលពោរពេញដោយភាពក្លាហាន តតាំងពីការប្រកួត លើវិស័យបវរកញ្ញា សួន ពិសី បានឆ្លងដល់គោលដៅរបស់ខ្លួនហើយ ដោយបានធ្វើជាតំណាងប្រទេសជាតិខ្លួន ចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ នេះជាអ្វីដែលនាងចង់បានហើយតស៊ូប្រកួត ផ្នែកសម្រស់នេះយូរឆ្នាំមកហើយទំរាំឆ្មក់ឱកាសមួយនេះបាន។

សួន ពិសី បានធ្វើអោយក្រុមគ្រួសារ របស់នាងមានមោទនភាព ដែលភាពលះបង់ជួបគ្រប់ឧបសគ្គ បានក្លាយជាតួឯកសំខាន់មួយតំណាងជាតិកម្ពុជា ប្រជែងគេឯងលើឆាកអន្តរជាតិដែលអ្នកណាៗក៍ចង់ឃើញ។
សួន ពិសី ដែលបានសម្រេចគោលដៅខ្លួន បានរៀបរាប់ថា នាងឆ្លងកាត់ការប្រឡងមួយនេះ ច្រើនលើកមកហើយ មុនពេលនាងមានឱកាសល្អបែបនេះ។ វិស័យបវរកញ្ញានាងស្រឡាញ់ពេញចិត្តណាស់ ។ បើទោះជាលំបាកដណ្តើមមកុដបែបណានាង រមែងចូលខ្លួន ប្រកួតប្រជែងម្តងហើយម្តងទៀត ដើម្បីបានបំពេញក្តីស្រម៉ៃ។ ពេលនេះនាងបានមកដល់ចំនុចមួយហើយ ដោយបានបំពេញតួនាទីអោយបានល្អ នៅប្រទេសម៉ាឡេ និងយកកិត្តិយសជូនជាតិមកវិញហើយ មិនមែនការងារនាងម្នាក់ឯងទេ តែជាការងាររួមគ្នា និងសុំតែពាក្យជូនពរពីហ្វេនៗដែលជាកម្លាំងចិត្ត។

ប្រវត្តិនៃការប្រកួតកន្លងមករបស់កញ្ញា សួន ពិសី ជាអតីតបេក្ខភាព :
•Miss Grand Cambodia 2020 / Top10 / ឈ្នះបានពានរង្វាន់ Best Swimsuit Model
•Miss Universe Cambodia 2020 / 3rd Runner Up
•Miss Tourism Cambodia 2021
ពិសីដ្បិត តែមានឱកាសជាប់ លេខល្អ កម្រិតអន្តរជាតិ តែនាងនៅតែបន្តចិត្ត ចង់ប្រកួតប្រជែង កម្មវិធីធំៗផ្សេងទៀត ដូចជា កម្មវិធី បវរកញ្ញាចក្រវាឡពិភពលោកជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here