កាន់តែភ្ញាក់ផ្អើលម្តងទៀតហើយ ដែល មុននេះគេបានដឹងថា កញ្ញាលំដាប់រងទី១ បវរកញ្ញាភេទទី៣ កម្ពុជា ២០២៣ ដេវីណា បានដើរចេញភ្លាមៗ លាឈប់តួនាទីតំណែង ក្រោយជាប់បានត្រឹម៤៨ម៉ោងមុននេះ។ ចុងក្រោយនេះ បវរកញ្ញាដ៏ស្រស់សោភា ២នាក់ទៀតដែលត្រូវបានគេស្គាល់ឈ្មោះថា កញ្ញាស្លឹកឈើ និង កញ្ញា ម៉ៃ ដារីកា
សម្រេចចិត្តបោះបង់តំណែងទាំង២តែម្តង។

បេក្ខភាពទីបី កញ្ញា ស្លឹកឈេី លំដាប់រងទី៣ Third Runner Up បវរកញ្ញាភេទទីបីកម្ពុជា @Miss Queen Cambodia ឆ្នាំ២០២៣។ បានប្រកាសជាសាធារណៈ ថានាងបានលាលែងពីតំណែងម្នាក់ទៀតហេីយ។ កញ្ញា ម៉ៃ ដាវីកា លំដាប់រងទី២ Second Runner Up បវរកញ្ញាភេទទីបីកម្ពុជា @Miss Queen Cambodia ឆ្នាំ២០២៣។ បានប្រកាសជាសាធារណៈ ថានាងបានលាលែងពីតំណែងនេះហេីយ នេះហាក់បីដូចជាលឿនពេកហេីយ ក្រោយប្រកួតត្រឹមពេលតែពីរថ្ងៃ។

ទោះជាបែបណា មហាជន នៅតែចង់ឃើញហេតុផល ពិតជាក់ជែងនេះ ទាំងសាមីខ្លួន និង ខាងអ្នករៀបចំ កម្មវិធី ថា តើមានភាពចម្រូងចម្រាស់បែបណា បានជាផ្ទុះ បាតុភាពបែបនេះ ពេញបណ្តាញសង្គម។ភាពរំជើប រំជួលនេះ មិនដឹងថា ខាងផ្នែកអ្នកគ្រប់គ្រង ការប្រកួត មានមតិយោបល់ ឬ ប្រតិកម្មបែបណានោះទេ ដែលផ្ទុះឡើងរឿងយ៉ាងលឿនបែបនេះ ។ ឯអ្នកខមមិនខ្លះសោកស្តាយ ការតស៊ូ ចុងក្រោយបានត្រឹមតែ បោះបង់។

LEAVE A REPLY

Please enter your comment!
Please enter your name here