ខុសពីកម្មវិធីសប្បុរសធម៌ទាំងឡាយ ដែលបរិច្ចាគជាអំណោយ ជាសម្ភារៈ និង ថវិកា ប៉ុន្តែអ្នកគ្រូ សាត ស្រីពៅ ដែលជាអគ្គនាយិកាក្រុមហ៊ុន SP បែរជាយកថ្ងៃខួបកំណើតវ័យ៣៣ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២៣ មុននេះ បើកជាសិក្ខាសាលា ដោយអោយស្ត្រីៗចូលរួមដោយឥតគិតថ្លៃទៅវិញ ដោយអ្នកគ្រូយល់ថា ចង់យកថ្ងៃខួបដែលជាថ្ងៃពិសេសរបស់ខ្លួន ផ្ដល់ជូននូវការប្រឹក្សា និង ជាអាហារផ្នែកខួរក្បាល និង ផ្លូវចិត្ត ដើម្បីអោយស្ត្រីៗដែលចូលរួម យល់ដឹងពីការរក្សាសុភមង្គលគ្រួសារ និង ទទួលនូវគន្លឹះដោះស្រាយវិបត្តិគ្រួសារ។ នៅក្នុងកម្មវិធីនោះ អ្នកគ្រូក៏តម្រូវអោយអ្នកចូលរួម ចែករំលែកពីបញ្ហា និង ផ្ដល់គន្លឹះពង្រឹងផ្លូវចិត្តស្ត្រីៗដែលមានវិបត្តិ ដើម្បីអោយកាន់តែល្អប្រសើរផងដែរ។

អ្នកគ្រូ សាត ស្រីពៅ បានលើកឡើងថា ក្រោយពីឆ្លងកាត់ការពិភាក្សា គឺសុខភាពផ្លូវភេទ ក៏ជាបញ្ហាដ៏ចម្បងមួយ របស់គូស្នេហ៍នីមួយៗផងដែរ ដូច្នេះហើយទើបអ្នកគ្រូទទូចអោយទាំងបុរស និង ទាំងស្ត្រី គួរយកចិត្តទុកដាក់លើបញ្ហានេះ និង បុរស ស្ត្រី មិនអាចឆ្ងាយគ្នានូវរឿងលើគ្រែយូរពេកនោះ ប្រសិនបើចង់អោយមានទំនាក់ទំនងនៅតែប្រសើរសម្រាប់ប្ដីប្រពន្ធ។ ក្នុងនោះអ្នកគ្រូក៏ពន្យល់អោយស្ត្រីៗដែលចូលរួម ត្រូវហ៊ាននិយាយពីសេចក្ដីត្រូវការរបស់ខ្លួនចំពោះស្វាមី និង បង្កើតសភាពស្វីតៗជាមួយគ្នា អោយបានច្រើនផងដែរ ដើម្បីសុភមង្គលគ្រួសារ។

អ្នកគ្រូថា ការផ្ដល់ចំណេះដឹងទាំងនេះ គឺអ្នកចូលរួម តែងតែត្រូវគេតម្រូវអោយបង់ប្រាក់ ប៉ុន្តែអ្នកគ្រូសុខចិត្តចំណាយថវិកាជួលទីតាំង និង ចំណាយលើសិក្ខាសាលាទាំងស្រុង ដើម្បីចែករំលែកហ្វ្រីនូវចំណេះដឹងដល់ស្ត្រីៗក្នុងថ្ងៃខួបដ៏សំខាន់ ក៏ព្រោះតែអ្នកគ្រូ ចង់ឃើញគ្រួសារទាំងឡាយ កាន់តែយល់ពីគ្នា និង មានសុភមង្គលនឹងគ្នា។ នៅចុងកម្មវិធី អ្នកគ្រូក៏មានលេងហ្គេមសប្បាយៗ និងចែកកាដូជូនដល់អ្នកចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here