កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២៣ មុននេះ ភាពយន្តរឿង”ក្រឡអីនឹង វគ្គ៣” របស់ LD បានបើកសម្ពោធយ៉ាងកក្រើក ដោយមានសិល្បករ និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ អ្វីដែលគេបានឮចេញពីមាត់អ្នកបានចូលទស្សនាភាពយន្តនេះ សុទ្ធតែសរសើរថា ស្នាដៃនេះ សំបូរដោយឈុតឆាកភ័យរន្ធត់ និង កំប្លែងស្ងួតសើចចុកពោះ ដោយពីដើមដល់ចប់គឺល្អ អង្គុយទស្សនាមិនស្ដាយក្រោយ។ ភាពយន្តនេះ ក៏ជាស្នាដៃដែលមានរសជាតិថ្មី ដោយបានប្រមូលផ្ដុំនូវតារាយុវវ័យដែលជាតារា Tik Tok ល្បីៗ អោយសម្ដែងប៉ះគ្នា ដែលជាការប្រមូលផ្ដុំដោយតារាៗល្បីវ័យក្មេង និង តារាជើងចាស់អោយបង្ហាញសមត្ថភាពរួមគ្នា។ ស្នាដៃនេះ ក្រៅពីប្រកាសលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី២៣ មីនា តទៅ នៅគ្រប់រោង ក៏នឹងមានគម្រោងយកទៅលក់សំបុត្រនៅក្រៅប្រទេសផងដែរ។ មួយរឿងនេះ ក៏ជាការសម្ដែង ដោយ លោក ជា សុវណ្ណនរាហ៍ និង អ្នកនាង សារ៉ាយ សក្កណា ព្រមទាំងតារាល្បីៗឆ្នើម ជាច្រើនរូបយ៉ាងចម្រុះជំនាញ។ ដោយឡែកនៅថ្ងៃបើកសម្ពោធ ក៏គេឃើញមានវត្តមានតារាចាស់ក្មេង យ៉ាងច្រើនកុះករ ដែលធ្វើអោយខ្សែភាពយន្តនេះ កក្រើកនៅថ្ងៃបើកសម្ពោធ នៅផ្សារ មេហ្គាម៉ល ជីម៉ុង ២៧១។

LEAVE A REPLY

Please enter your comment!
Please enter your name here