បន្ទាប់ពីត្រូវបានតែងតាំង ជា BA ផលិតផលថ្មីមួយ តារាសម្ដែង និង ជាតារាចម្រៀង លោក សុគន្ធ ដេវីត ដែលបច្ចុប្បន្នកំពុងក្លាយជាអ្នកផលិតវីដេអូឃ្លីប យ៉ាងជោគជ័យ បានធ្វើខួបកំណើតយ៉ាងអធឹកអធម ដោយមានតារាជាច្រើនចូលរួម។ ក្នុងពិធីរបស់លោកថែមទាំងត្រូវបានភោជនីយដ្ឋានមួយស្ពុនស័រ និង ត្រូវបានម្ចាស់ប្រេនក្រុមហ៊ុនចូលរួមស្ពុនស័រយ៉ាងពិសេសទៀតផង។

លោកថាខួបកំណើតដែលបានធ្វើឡើងនេះ គឺស្របពេលដែលលោកក៏រៀបចូលនៅផ្ទះថ្មី ដែលលោកបានទិញ។ យ៉ាងណាមិញ លោកបានសម្ដែងអារម្មណ៍សោកស្ដាយ ដែលលោកទើបតែបាត់បង់ម៉ាក់យាយ ហើយមិនអាចអញ្ជើញជីតា ដែលមានវ័យជរា អោយមកកម្មវិធីខួបបាន ដោយលោកនិយាយថា បើជីតាបានឃើញគឺពិតជាធ្វើអោយលោកសប្បាយចិត្ត។ លោកបញ្ជាក់ថា អ្វីដែលលោកមានកម្លាំងចិត្តក្នុងថ្ងៃខួបកំណើតនោះ គឺភ្ញៀវបានចូលរួមលើសកម្រិត ដែលលោកបានហៅលទ្ធផលនេះថា គឺជាការផ្ដល់កម្លាំងចិត្តអោយលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here